ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះបានអនុម័តចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួនបីដែលមានទុនសរុប 16.2 លានដុល្លារអាម៉េរិក ហើយគ្រោងនឹងបង្កើតការងារបានជាងបីពាន់កន្លែង។
យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន និងគម្រោងថ្មីទាំងនេះរួមមាន៖
ក្រុមហ៊ុន «DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD» ៖ គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 6 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,741 កន្លែង។
ក្រុមហ៊ុន «XIN YUAN CHENG FACTORY CO., LTD» ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 318 កន្លែង។
ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទីពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 995 កន្លែង។