ក្លឹបអនាគតរបស់ Messi ជិតបង្ហាញខ្លួន ឬ Real Madrid ត្រៀមទិញ Harry Kane គឺជាព័ត៌មានស្ដីពី «រឿងទិញដូរកីឡាករបាល់ទាត់» ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ថ្ងៃទី 20 មីនានេះ។
Lionel Messi ចង់ត្រលប់ទៅកាន់ Barcelona
យោងតាមអ្នកយកព័ត៌មាន Joan Fontes កំពូលកីឡាករ Messi បានទទួលការហៅទូរស័ព្ទសុំទោសពីប្រធានក្លឹប Barcelona Joan Laporta។ ប្រការនេះធ្វើឱ្យ M10 ពេញចិត្ត និងកំពុងពិចារណាលើការត្រលប់ទៅកាន់ក្លឹបចាស់មួយនេះ។
ការណ៍ដែលថា Messi ចង់ត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou គឺជាអាទិភាពសម្រាប់អនាគតរបស់គាត់។ នេះមិនទាន់និយាយដល់រឿងភរិយា និងកូនៗរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ក៏កំពុងត្រេកអរនឹងការត្រលប់ទៅរស់នៅក្នុងតំបន់ Catalunya (អេស្ប៉ាញ)។
Real Madrid កំពុងតាម «ប្រមាញ់» Harry Kane
បើទោះជាមានការសម្រេចចិត្តពន្យារសុពលភាពកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Karim Benzema រហូតដល់រដូវក្ដៅឆ្នាំ 2024 ក្លឹប Real Madrid ត្រូវបានគេជឿថា នៅតែយកចិត្តទុកដាក់ទៅលើកីឡាករជនជាតិអង់គ្លេស Harry Kane របស់ក្លឹប Tottenham (អង់គ្លេស) ដោយបំណងទិញយកមកជំនួយស Karim Benzema។
បច្ចុប្បន្ន Los Blancos (Real Madrid) នៅតែមិនទាន់ធ្វើការស្នើទៅកាន់ Kane ឬ Spurs (Tottenham) ព្រោះថា ពួកគេកំពុងរង់ចាំមើលថា តើខ្សែប្រយុទ្ធជនជាតិអង់គ្លេសខាងលើ ចង់ចាកចេញនៅចុងរដូវកាល ឬអត់។
PSG សម្លឹងមើល Khvicha Kvaratskhelia
យោងតាម Carriere dello Sport ក្លឹប PSG កំពុងត្រៀមចំណាយ 159 លានផោនដើម្បីទិញខ្សែប្រយុទ្ធរបស់ក្លឹប Napoli គឺកីឡាករ Kvaratskhelia។ កិច្ចព្រមពៀងបច្ចុប្បន្នរបស់កីឡាករនេះមានសុពលភាពរហូតដល់ឆ្នាំ 2027 ប៉ុន្តែគាត់រកបានតែ 26,000 ផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍។
គ្រូបង្វឹក Jurgen Klopp «បើកភ្លើងខៀវ» ឱ្យកីឡាករបីរូបចាកចេញពី Liverpool
អ្នកយុទ្ធសាស្ត្រជនជាតិអាល្លឺម៉ង់ Jurgen Klopp កំពុងតែមានបំណងស្ដារខ្សែកណ្ដាលរបស់ខ្លួនឡើងវិញ ដោយការអនុញ្ញាតឱ្យកីឡាករបីរូបចាកចេញនៅក្នុងរដូវក្ដៅឆ្នាំនេះ។ កីឡាករទាំងនេះរួមមាន Naby Keita, Alex Oxlade-Chamberlain និង Arthur Melo៕