
កាលពីថ្ងៃទី 15 មីនា 2023 រដ្ឋាភិបាលរបស់លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ថវិកាឧបត្ថម្ភថ្មីតម្លៃ 2.5 ពាន់លានដុល្លារ សម្រាប់ការសាងសង់ស្ថានីយបញ្ចូលថាមពលថ្មរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឥន្ធនៈបៃតង។
ការផ្ដល់ប្រាក់ឧបត្ថម្ភនេះគឺជាផ្នែកមួយនៅក្នុងគោលដៅបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីនៅតាមតំបន់ដែលមិនទាន់ទទួលបានការយកចិត្តទុកដាក់ច្រើនពីរដ្ឋាភិបាល។ កញ្ចប់ថវិកាឧបត្ថម្ភខាងលើក៏ផ្ដោតទៅលើការដំឡើងឆ្នាំងសាកថ្មរថយន្តអគ្គិសនីនៅលើផ្លូវល្បឿនលឿនផងដែរ។
យោងតាមកម្មវិធីឧបត្ថម្ភសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំងសាក និងផ្គត់ផ្គង់ឥន្ធនៈបៃតង កញ្ចប់ថវិកា 2.5 ពាន់លានដុល្លារនេះនឹងត្រូវបានប្រើប្រាស់ក្នុងរយៈពេលប្រាំឆ្នាំ។

ក្រសួងចរាចរណ៍ និងដឹកជញ្ជូនសហរដ្ឋអាម៉េរិកបានឱ្យដឹងថា នេះគឺជាជំហានសំខាន់ឆ្ពោះទៅកាន់គោលដៅនានារបស់ប្រធានាធិបតី បៃដិន ដែលគ្រោងសាងសង់បណ្ដាញស្ថានីយសាកថ្មរថយន្តអគ្គិសនីឱ្យបាន 5,00,000 កន្លែង និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសនេះពី 50% ទៅ 52% នៅឆ្នាំ 2030៕
