ក្រុមបាល់ទាត់ U-20 ឥណ្ឌូណេស៊ី ត្រូវបានប្រគល់ភារកិច្ចមួយចំនួននៅក្នុងរដូវកាលបាល់ទាត់ U-20 World Cup នាពេលខាងមុខ។
នៅឯព្រឹត្តិការណ៍បាល់ទាត់ U-20 អាស៊ី 2023 ក្រុមជម្រើសជាតិ U-20 ឥណ្ឌូណេស៊ីត្រូវបានរំពឹងច្រើនពីអ្នកគាំទ្រក្នុងស្រុក។ ក៏ប៉ុន្តែ ជាក់ស្ដែង កូនសិស្ស និងគ្រូបង្វឹក Shin Tae-yong ត្រូវជួបឧបសគ្គច្រើន នៅពេលបានចាញ់ U-20 អ៊ីរ៉ាក់ក្នុងការប្រកួតដំបូង។ U-20 ឥណ្ឌូណេស៊ីក៏មិនអាចបន្តដំណើរទៅមុខ ក្រោយពីត្រូវអ៊ូសបេគីស្ថានយកស្មើនៅក្នុងការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ។
ទោះជាយ៉ាងនេះក៏ដោយ U-20 ឥណ្ឌូណេស៊ីនៅតែមានសិទ្ធិឡើងទៅទាត់នៅឯ U-20 World Cup 2023 ដោយសារតែជាម្ចាស់ផ្ទះ។
ថ្មីៗនេះ លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីបានកំណត់គោលដៅធំសម្រាប់ក្រុមជម្រើសជាតិ U-20 ឥណ្ឌូណេស៊ី នោះគឺ «ឥណ្ឌូណេស៊ីប្ដេជ្ញាឆ្លងឱ្យផុតវគ្គសន្សំពិន្ទុនៅ U-20 World Cup Indonesia 2023 នាពេលខាងមុខ»។
ដូច្នេះ នៅមុនការមកដល់របស់ព្រឹត្តិការណ៍បាល់ទាត់ FIFA U-20 World Cup Indonesia 2023 ក្រុមបាល់ទាត់វ័យក្រោមម្ភៃឆ្នាំរបស់ឥណ្ឌូណេស៊ី នឹងហ្វឹកហាត់រយៈពេលយូរ ហើយក្រោយមក គ្រូបង្វឹក Shin Tae-yong នឹងជ្រើសរើសកីឡាករដែលមានសក្ដានុពលបំផុតសម្រាប់ឡើងទៅប្រកួតនៅ៕