និមិត្តរូបបាល់បោះ Michael Jordan ឈរលើកំពូលតារាងចំណាត់ថ្នាក់ស្ដីពីបណ្ដាកីឡាករដែលរកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងអាជីពរបស់ខ្លួន។
ទំព័រពាណិជ្ជកម្មកីឡា Sportico បានស្រង់ស្ថិតិ និងបង្កើតជាបញ្ជីចំណាត់ថ្នាក់មួយស្ដីពីកីឡាករដែលរកប្រាក់ចំណូលបានច្រើនជាងគេ រួចគណនាទៅតាមអតិផរណាដូចបច្ចុប្បន្ន ហើយចុងក្រោយក៏បានរកឃើញកំពូលកីឡាករ 10 រូបដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេនៅគ្រប់សម័យកាល។
ខាងក្រោមនេះគឺជា Top 9 ស្ដីពីកីឡាកររកប្រាក់បានច្រើនជាងគេគ្រប់សម័យកាល៖
និមិត្តរូបបាល់បោះ Michael Jordan ឈរលើកំពូលតារាងចំណាត់ថ្នាក់នេះ ដោយរកបាន 1.9 ពាន់លានផោន ប៉ុន្តែនៅពេលគណនាទៅតាមអត្រានៃអតិផរណានាបច្ចុប្បន្ន តួលេខនេះបានឡើងដល់ 2.7 ពាន់លានផោន ដែលប្រហែលនឹង 3.2 ពាន់លានដុល្លារអាម៉េរិក។
ចំណាត់ថ្នាក់លេខពីរបានទៅលើ កីឡាករវាយកូនគោល Tiger Woods ដោយរកបាន 1.4 ពាន់លានផោន ស្មើនឹង 2 ពាន់លានផោន (ប្រហែល 2.4 ពាន់លានដុល្លារអាម៉េរិក) ក្រោយពីបានគណនាទៅតាមតម្លៃក្នុងសម័យអតិផរណា។
កីឡាករវាយកូនគោលអាម៉េរិក Arnold Palmer ឈរលំដាប់ទីបី ដោយមានទ្រព្យ 735 លានផោន ស្មើនឹង 1.4 ពាន់លានផោននាបច្ចុប្បន្ន (ប្រហែល 1.7 ពាន់លានដុល្លារ)។
កីឡាករដែលធ្លាប់ជាគូប្រជែងរបស់ Palmer គឺ Jack Nicklaus រកប្រាក់ចំណូលបាន 722 លានផោន ស្មើនឹង 1.35 ពាន់លានផោននាបច្ចុប្បន្ន (ប្រហែល 1.6 ពាន់លានដុល្លារអាម៉េរិក) ត្រូវជាប់លេខបួន។
កីឡាករដែលគួរឱ្យភ្ញាក់ផ្អើលបំផុតគឺ កីឡាករបាល់ទាត់ Cristiano Ronaldo ដែលបច្ចុប្បន្នលេងឱ្យក្លឹប Al-Nassr ត្រូវជាប់ចំណាត់ថ្នាក់លេខប្រាំ ដោយរកប្រាក់ចំណូលសរុបបាន 1.31 ពាន់លានផោន ប្រហាក់ប្រហែលនឹង 1.59 ពាន់លានដុល្លារ។
តារាបាល់បោះនាបច្ចុប្បន្ន Lebron James ឈរលំដាប់ទី 6 ដោយរកចំណូលសរុបបាន 1.27 ពាន់លានផោន ប្រហែលនឹង 1.54 ពាន់លានដុល្លារអាម៉េរិក។
ចំណែកម្ចាស់ជើងឯកបាល់ទាត់ World Cup 2022 Messi វិញ រកបាន 1.22 ពាន់លានផោននៅក្នុងអាជីពជាកីឡាករបាល់ទាត់។ តួលេខនេះស្មើនឹង 1.49 ពាន់លានដុល្លារអាម៉េរិក។ Messi ជាប់ចំណាត់ថ្នាក់លេខ 7។
អតីតកំពូលកីឡាករប្រដាល់ Floyd Mayweather គឺជាអ្នកគុននិយមដំបូងដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់នេះ ដោយរកបាន 922 លានផោន មុនពេលចូលនិវត្តន៍កាលពីឆ្នាំ 2017 ហើយបច្ចុប្បន្ន ខ្ទង់ប្រាក់ចំណូលនេះមានតម្លៃស្មើនឹង 1.17 ពាន់លានផោន ស្មើនឹង 1.42 ពាន់លានដុល្លារ ជាប់លេខ 8។
ឈរលំដាប់ទី 9 គឺកំពូលថ្វីដៃតេន្នីស Roger Federer ដោយរកបាន 1.14 ពាន់លានផោន ប្រហាក់ប្រហែលនឹង 1.39 ពាន់លានដុល្លារអាម៉េរិក។
ផ្ទុយទៅវិញ Michael Schumacher, David Beckham, Kobe Bryant, Neymar និង Lewis Hamilton គឺជាកីឡាករកំពូលៗដែលត្រូវបានជម្រុះចេញពី Top 10 នេះ៕