
លេខពិសេសផ្ទាល់ខ្លួនជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខជាឈ្មោះផ្ទាល់ខ្លួន និងអាចប្រើបានត្រឹម 8 ខ្ទង់។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពីពីរលានរៀលឡើងទៅ ចំពោះលេខ 8 ខ្ទង់ ក្នុងនោះ លេខដូចជា «KANHA.11» មានតម្លៃ 3,321,600 រៀល។ ចំណែកលេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា និងមិនតម្រូវឱ្យផ្លាស់ប្តូរឡើយ ខណៈតម្លៃក៏នៅធម្មតា។
ជាងនេះ ក្រសួងសាធារណការក៏មានលេខបញ្ចុះតម្លៃទៀតផង។ លេខដែលត្រូវបញ្ចុះតម្លៃ រួមមាន៖ ថយមួយស៊េរី ចុះថ្លៃ 50%, ថយពីរស៊េរី ចុះថ្លៃ 75%, ថយបីស៊េរី ចុះថ្លៃ 90%, ថយបួនស៊េរី ចុះតម្លៃ 95% និងថយចាប់ពីប្រាំស៊េរីឡើងទៅ បញ្ចុះតម្លៃ 100%។

ដើម្បីដឹងពីតម្លៃ ឬទិញលេខពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត សូមចូលទៅកាន់ទំព័រ https://vehicle.mpwt.gov.kh របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
