ការប្រកួតបើកឆាកពូល G នៃវគ្គជម្រុះជុំទីមួយរបស់ពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ីអាយុក្រោមម្ភៃឆ្នាំឆ្នាំ 2024 (AFC U20 Women’s Asian Cup 2024) ដែលធ្វើឡើយនៅប្រទេសអ៊ុយបេគីស្ថាន ក្រុមកម្ពុជាបានចាញ់ក្រុមភ្ញៀវមីយ៉ាន់ម៉ា (ភូមា) 0-2 កាលពីថ្ងៃទី 08 មីនា នៅកីឡដ្ឋាន Smart RSN។
ក្នុងតង់ទីមួយ ក្រុមទាំងពីររក្សាទីបានល្អដូចគ្នា ដោយមិនមានក្រុមណាត្រូវប៉ើងសំណាញ់។ ចូលដល់តង់ទីពីរ ស្ថានការណ៍ចាប់ផ្ដើមប្រែប្រួលខ្លាំង ហើយមីយ៉ានម៉ាក៏រកបានមួយគ្រាប់ដំបូង ដោយថ្វីជើងរបស់ Sandar Lin នៅនាទីទី 55។
នៅនាទីទី 64 សំណាងមិនល្អបានកើតឡើងចំពោះក្រុមកម្ពុជា នៅពេល សំរឹទ្ធ និមល ទាត់ចូលទីខ្លួនឯងដោយអចេតនា។ ចប់ការប្រកួត មីយ៉ានម៉ាយកឈ្នះលើកម្ពុជាក្នុងលទ្ធផល 2-0 ធ្វើឱ្យកម្ពុជាបាត់បង់បីពិន្ទុ។
ក្រោយការប្រកួតនេះ កម្ពុជានៅសល់មួយប្រកួតទៀតដើម្បីដណ្ដើមយកសំបុត្រឡើងទៅប្រកួតនៅវគ្គបន្ទាប់។ កម្ពុជានឹងប៉ះក្រុមម៉ាឡេស៊ីនៅថ្ងៃទី 10 មីនា 2023 ក្នុងនោះបើសិនឈ្នះ ក្រុមកម្ពុជានឹងនៅមានឱកាសរង់ចាំអ៊ុតមើលការប្រកួតបញ្ចប់ពូល G រវាងម៉ាឡេស៊ី និងមីយ៉ានម៉ាដែលប្រកួតនៅថ្ងៃទី 12 មីនា។ ក៏ប៉ុន្តែ បើសិនជាចាញ់ កម្ពុជានឹងត្រូវហាលអាវ៕