(អេស្ប៉ាញ) – យោងតាមប្រធាន La Liga ក្លឹប Barcelona មិនមានសិទ្ធិទិញកីឡាករថ្មី ដោយសារមិនសម្រេចបានតាមគោលការណ៍ស្ដីពីហិរញ្ញវត្ថុ។
«រដូវរងាកន្លង Barca មិនអាចទិញកីឡាករថ្មីបាន» ប្រធាន La Liga លោក Javier Tebas ឱ្យដឹងកាលពីថ្ងៃទី 02 មីនាដូច្នេះ។ «យើងមិនអនុញ្ញាតឱ្យពួកគេ។ ហើយរដូវក្ដៅខាងមុខ ពួកគេក៏មិនអាចទិញកីឡាករថ្មី»។
សារព័ត៌មានអេស្ប៉ាន Marca បានឱ្យដឹងថា សន្ទស្សន៍ហិរញ្ញវត្ថុរបស់ Barca មិនទាន់ប្រសើរឡើងវិញ បើទោះកំពុងនាំមុខនៅ La Liga។ តារាងប្រាក់បៀវត្សរ៍របស់ពួកគេនៅតែខ្ពស់ ខណៈដែលប្រាក់ចំណូលកើនឡើងយ៉ាងយឺតដោយសារតែត្រូវបានជម្រុះត្រឹមវគ្គដំបូងនៃពានរង្វាន់ Champions League និងវគ្គជម្រុះផ្ទាល់នៅ Europa League។