មិនដូចទៅនឹងក្រុមចម្រៀងនារីដទៃដែលស្ថិតនៅក្នុងជំនាន់ជាមួយគ្នា SNSD មកដល់បច្ចុប្បន្នទើបតែមានសមាជិកម្នាក់គត់ដែលបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ។
នៅកូរ៉េខាងត្បូង សូម្បីតែតារាល្បីឈ្មោះខ្លាំងក៏នៅតែអាចជ្រើសរើសជីវភាពធម្មតា គឺរៀបការ បង្កើត និងចិញ្ចឹមកូននៅពេលពួកគេឈានចូលដល់វ័យ 30 ឆ្នាំ ពិសេសគឺស្រីស្អាត។ ព្រោះថា ដល់វ័យនេះ ពួកគេមានជីវភាពល្អប្រសើរគ្រប់គ្នា។
ក៏ប៉ុន្តែ នៅមានក្រុមចម្រៀងនារីមួយដែលផ្ទុយពីនិន្នាការខាងលើ។ ថ្វីបើចូលដល់ដំណាក់កាល U40 (អាយុពី 31 ដល់ 40 ឆ្នាំ) ប៉ន្តែ SNSD ឬហៅថា Girls’ Generation ដែលជាក្រុមចម្រៀងនារីចូលចិត្តជួបជុំអ្នកគាំទ្រជាងការយកស្វាមី នៅតែមិនចង់មានគូ។
ចាប់តាំងពីបង្ហាញខ្លួនកាលពីខែសីហា 2007 ជាមួយនឹងបទ Into the New World ក្រុម SNSD បានក្លាយជាមួយក្នុងចំណោមក្រុមចម្រៀងនារីកំពូលៗរបស់កូរ៉េខាងត្បូង ក៏ដូចជាពិភពលោក នៅពេលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន SM Entertainment។
មកដល់ឆ្នាំ 2009 SNSD បានក្លាយជាក្រុមចម្រៀងដែលមានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូង ដោយសារបទ Gee និង Genie។ ក្នុងរយៈពេលជិតពីរទសវត្សរ៍ SNSD រក្សាកម្រិតនៃភាពទាក់ទាញបានយ៉ាងល្អ តាមរយៈសកម្មភាពជាក្រុម និងបុគ្គល។ ពួកគេត្រូវបានប្រជាជនកូរ៉េខាងត្បូងដាក់រហ័សនាមឱ្យថា «ក្រុមនារីជាតិ» ព្រោះតែការពេញនិយម។ មិនត្រឹមតែនៅក្នុងប្រទេសនោះទេ នៅលើឆាកអន្តរជាតិ SNSD ក៏មានភាពល្បីល្បាញខ្លាំងផងដែរ។
សមាជិកក្រុម SNSD បង្ហាញខ្លួនដំបូងក្នុងវ័យនៅក្មេងណាស់ តែក្រោយបង្ហាញវត្តមានបាន 16 ឆ្នាំ ពួកគេក៏បានឈានចូលដល់វ័យជាង 30 ឆ្នាំ។ ក្នុងនោះ Taeyeon, Sunny, Tiffany, Hyoyeon និង Yuri កើតឆ្នាំ 1989 មានអាយុ 35 ឆ្នាំ។ ចំណែក Yoona និង Sooyoung កើតឆ្នាំ 1990 មានអាយុ 34 ឆ្នាំ និង Seohyun មានអាយុ 33 ឆ្នាំ។
ទោះជាមានអាយុច្រើនហើយក៏ដោយ SNSD នៅតែផ្ដល់អាទិភាពដល់ការអភិវឌ្ឍអាជីពជាងការកសាងគ្រួសារថ្មីរៀងខ្លួន៕