តាក់ស៊ីហោះគំរូ Prosperity I ហោះបានជាង 250 គីឡូម៉ែត្របន្ទាប់ពីបញ្ចូលអគ្គិសនីម្ដង ក្លាយជាយន្តហោះ-ឧទម្ភាគចក្រអគ្គិសនីដែលហោះបានឆ្ងាយបំផុតលើពិភពលោក។
Autoflight ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្ដាលនៅប្រទេសចិន និងអាល្លឺម៉ង់ បានបង្ហាញតាក់ស៊ីហោះគំរូពេញលេញ Prosperity I ជំនាន់ទីបួនដោយព្រឹត្តិការណ៍ធំមួយ នោះគឺការហោះហើររយៈចម្ងាយឆ្ងាយបំផុតរបស់យន្តហោះកូនកាត់ឧទ្ធម្ភាគចក្រអគ្គិសនី (eVTOL) នេះ កាលពីចុងខែកុម្ភៈកន្លងទៅ។ យោងតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 02 មីនា កំណត់ត្រាថ្មីនេះត្រូវបានទទួលស្គាល់ដោយប្រព័ន្ធអេឡិចត្រូនិចអាកាសចរណ៍របស់ភាគីទីបី និងឧបករណ៍របស់ Prosperity I។
ជាក់ស្ដែង Prosperity I ហោះបាន 250.3 គីឡូម៉ែត្របន្ទាប់ពីបញ្ចូលអគ្គិសនីមួយលើក។ កំណត់ត្រានេះបានយកឈ្នះលើយន្តហោះរបស់ក្រុមហ៊ុនអាម៉េរិក Joby ដែលហោះបាន 249 គីឡូម៉ែត្រក្នុងរយៈពេល 77 នាទីកាលពីឆ្នាំ 2021។
យន្តហោះ-ឧទ្ធម្ភាគអគ្គិសនី Prosperity I ត្រូវបានរចនាដោយក្រុមហ៊ុន Frank Stephenson។ តាក់ស៊ីហោះនេះមានស្លាបវែងជាងកំណែចាស់ និងមានទម្រចំនួន 4 រួមនឹងស្លាបកង្ហារចំនួន 10 គ្រឿងនៅជុំវិញ និងស្លាបកង្ហាររុញច្រាននៅពីក្រោយ។ កាប៊ីនរបស់តាក់ស៊ីហោះនេះអាចដាក់មនុស្សបាន 5 នាក់៕