គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទរបស់ក្រុមហ៊ុន Hong Wang Li (Cambodia) Co., Ltd. ទើបតែទទួលបានការចុះបញ្ជីជាផ្លូវការនៅកម្ពុជា។
នាថ្ងៃទី 24 កុម្ភៈ 2023 នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន Hong Wang Li (Cambodia) ដែលគ្រោងនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដោយមានទុនសរុប 5 លានដុល្លារអាម៉េរិក។
គម្រោងដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀងនេះ នឹងបង្កើតការងារបានប្រមាណ 400 កន្លែង។