កាបូបដៃរាងបេះដូង Le Coeur របស់ Alaïa កំពុងត្រូវអ្នកសម័យនិយមជ្រើសរើសប្រើប្រាស់នៅក្នុងបណ្ដាព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់លើពិភពលោក។
Le Coeur កំពុងក្លាយជាគំរូម៉ូដកាបូបដៃ «Hot» បំផុតក្នុងរដូវម៉ូដសម្លៀកបំពាក់រងា-ស្លឹកឈើជ្រុះ (ខែកុម្ភៈ-មីនា) ឆ្នាំ 2023។ ម៉ូដកាបូបរបស់ Alaïa ត្រូវបានច្នៃពីស្បែកនៅអ៊ីតាលី និងមានច្រើនពណ៌សម្រាប់ជ្រើសរើស តាំងពីក្រហម ខ្មៅ ស និងខៀវជាដើម។ ទំហំ 18×23 សង់ទីម៉ែត្ររបស់កាបូបនេះគឺតូចល្មម អាចដាក់បានរបស់របរចាំបាច់សម្រាប់ស្ត្រី។
កាបូបដៃ Le Coeur ដែលមានតម្លៃចាប់ពី 790 ដល់ 1,320 ផោន (950 ដល់ 1,586 ដុល្លារអាម៉េរិក) នេះ ស័ក្ដិសមសម្រាប់ប្រើប្រាស់នៅពេលទៅធ្វើការ ចូលរួមព្រឹត្តិការណ៍សប្បាយរីករាយ និងអាចប្រើប្រាស់បានអមជាមួយនឹងសម្លៀកបំពាក់កំសាន្តតាមក្រុង ការិយាល័យ និងរ៉ូបចូលរួមពិធីជប់លៀង។
ប្រធានផ្នែកពាណិជ្ជកម្មរបស់ទស្សនាវដ្ដីអង់គ្លេស British Vogue របស់អង់គ្លេស អ្នកស្រី Naomi Smart និយាយថា « Alaïa Coeur គឺជាម៉ូដកាបូបដៃដ៏លេចធ្លោក្នុងសម័យទំនើប។ រចនាបថបែបរីករាយ ថ្លៃថ្នូរ និងប្រកបដោយភាពប្រណិតរបស់វាកើតឡើងដោយភាពសាមញ្ញ។