បន្ទាប់ពីសង្ហបុរី ប្រទេសថៃនឹងក្លាយជាទីផ្សារទីពីរនៅអាស៊ីអាគ្នេយ៍ដែលទទួលយករថយន្តហាយប្រីដ SUV កូនកាត់ Coupe តម្លៃទាប Peugeot 408 2023។
រថយន្ត Peugeot 408 2023 ដែលគ្រោងនឹងបង្ហាញវត្តមាននៅប្រទេសថៃនេះនឹងជាប្រភេទកូនកាត់អគ្គិសនី-សាំង PHEV ដែលសន្សំសំចៃសាំងបានច្រើន។ បច្ចុប្បន្ន Peugeot 408 2023 មានកំណែ PHEV ចំនួនពីរផ្សេងគ្នាគឺ Peugeot 408 Hybrid 180 e-EAT8 2023 និង Peugeot 408 Hybrid 225 e-EAT8 2023។
រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មានម៉ាស៊ីនសាំង 1.6 លីត្រ 4 ស៊ីឡាំង កម្លាំង 150 សេះ។ម៉ាស៊ីននេះភ្ជាប់ជាមួយនឹងម៉ូទ័រអគ្គិសនីកម្លាំង 110 សេះ រួមនឹងបណ្ដុំថ្មលីចូម (lithium-ion) 12.4 គីឡូវ៉ាត់ម៉ោង។ ជាសរុប រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មានកម្លាំង 180 សេះ។
ចំណែករថយន្ត Peugeot 408 Hybrid 225 e-EAT8 2023 វិញ គឺវាប្រើប្រាស់ម៉ាស៊ីនសាំងដូចកំណែទីមួយ តែមានកម្លាំង 180 សេះ ហើយបើបូកនឹងម៉ូទ័រអគ្គិសនីទៀត នោះវាមានកម្លាំងសរុបឡើងដល់ 225 សេះ។
រថយន្តកូនកាត់សាំង-អគ្គិសនី ប្រភេទ SUV-Coupe ទាំងពីរខាងលើនេះសុទ្ធតែអាចប្រើឆ្នាំងបញ្ចូលថាមពល AC 7.4 គីឡូវ៉ាត អនុញ្ញាតឱ្យបញ្ចូលអគ្គិសនីមួយពេញប្រើពេលតែ 1 ម៉ោង និង 55 នាទីប៉ុណ្ណោះ៕