គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួនបី ដែលមានទុនវិនិយោគសរុប ប្រមាណ 17.6 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង 4,400 កន្លែង។
ក្នុងការវិនិយោគថ្មីនេះ មានគម្រោងពីរស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងមួយស្ថិតក្នុងខេត្តតាកែវ៖
គម្រោង PENGJIAO (CAMBODIA) INDUSTRIAL CO., LTD នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,258 កន្លែង។
គម្រោង ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD គ្រោងនឹងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,076 កន្លែង។
គម្រោង SSH CB SUSTAINABLE FASHION CO., LTD គ្រោងនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,148 កន្លែង។