សេវាកម្ម Meta Verified អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Facebook ទិញសញ្ញាធិកពណ៌ខៀវដើម្បីបញ្ជាក់អំពីគណនីជាកម្មសិទ្ធិពិតប្រាកដ ដូចទៅនឹង Twitter Blue របស់ Elon Musk។
កាលពីថ្ងៃទី 19 កុម្ភៈ Mark Zuckerberg ដែលជា CEO របស់ Meta (ក្រុមហ៊ុនមេរបស់ Facebook) បានប្រកាសថា ក្រុមហ៊ុននឹងលក់សញ្ញាធិកពណ៌ខៀវនៅលើ Facebook និង Instagram។ សេវាកម្មថ្មីនេះនឹងមានឈ្មោះថា Meta Verified និងមានតម្លៃ 11.99 ដុល្លារអាម៉េរិក/ខែ បើសិនចុះឈ្មោះលើគេហទំព័រ។ ប៉ុន្តែ បើចុះឈ្មោះតាមរយៈកម្មវិធី Facebook ឬ Instagram លើឧបករណ៍ iOS អ្នកប្រើប្រាស់នឹងត្រូវចំណាយ 14.99 ដុល្លារ/ខែ។
Meta Verified នឹងត្រូវដាក់ឱ្យដំណើរការដំបូងគេនៅអូស្ត្រាលី និងនូវែលសេឡង់ក្នុងសប្ដាហ៍នេះ ហើយក្រោយមកនឹងបន្តលក់នៅក្នុងប្រទេសដទៃ។ ដើម្បីបញ្ជាក់ថា គណនីណាមួយជារបស់ខ្លួន អ្នកប្រើប្រាស់ត្រូវបង្ហាញលិខិតមួយចំនួនមានដូចជា លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬបណ្ណបើកបរជាដើម។