យោងតាមការសម្រេចរបស់ម្ចាស់ផ្ទះកម្ពុជា បណ្ដាក្រុមជម្រើសជាតិត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែកីឡាករវ័យក្រោម 22 ឆ្នាំប៉ុណ្ណោះ នៅពេលចូលរួមប្រកួតកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ SEA Games 32។
ការកំណត់ថ្មីបានចែងថា ក្រុមបាល់ទាត់ជម្រើសជាតិនានាត្រូវប្រើប្រាស់កីឡាករដែលកើតចាប់ពីថ្ងៃទី 01 មករា 2001 ចុះ ដោយលុបចោលការប្រើប្រាស់កីឡាករលើសអាយុដែលធ្លាប់មានក្នុង SEA Games ពីររដូវកាលមុន។ ដំបូងឡើយ កម្ពុជាក៏ចង់មានកីឡាករលើសអាយុ ប៉ុន្តែ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានស្នើឱ្យឈប់ប្រើប្រាស់ដើម្បីឱ្យសមស្របជាមួយនឹងវគ្គផ្ដាច់ព្រ័ត្រ U23 អាស៊ី ដែលធ្វើឡើងពីរឆ្នាំម្ដងនៅក្នុងឆ្នាំគត់។
ឆ្នាំ 2001 SEA Games ជាលើកដំបូងបានកំណត់ថា បាល់ទាត់បុរសអាចប្រើប្រាស់ក្រុម U23។ ដល់ឆ្នាំ 2017 ភាគីពាក់ព័ន្ធក៏បានមូលមតិគ្នាកែប្រែ ដោយយកក្រុម U22 វិញ។ ពីរឆ្នាំក្រោយមកទៀត ហ្វ៊ីលីពីន ដែលជាម្ចាស់ផ្ទះលើកដំបូងក៏បានអនុញ្ញាតឱ្យបន្ថែម U23 ចំនួនពីរជើង។ ចំណែក SEA Games 31 វិញ វៀតណាម បានបង្កើនជាបីជើង។
ព្រឹត្តិការណ៍ SEA Games 32 នៅកម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី 05 ឧសភា ដល់ 17 ឧសភា 2023។ វិញ្ញាសាបាល់ទាត់បុរសគ្រោងនឹងចាប់ផ្ដើមមុនពិធីសម្ពោធជាផ្លូវការ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី 29 មេសា៕