ដើម្បីអាចពិនិត្យមើលពិន្ទុក្នុងបណ្ណបើកបរយានយន្ត ម្ចាស់កម្មសិទ្ធិត្រូវស្កេន QR Code លើបណ្ណបើកបរ ឬចូលទៅកាន់គេហទំព័រ https://point.mpwt.gov.kh នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងករណីបណ្ណបើកបរដែលគ្មាន QR Code លោកអ្នកចូលទៅកាន់គេហទំព័រ https://point.mpwt.gov.kh រួចបំពេញឈ្មោះជាអក្សរឡាតាំង លេខសម្គាល់បណ្ណបើកបរ ថ្ងៃ-ខែ-ឆ្នាំកំណើត រួចចុចពិនិត្យពិន្ទុ នោះលោកអ្នក និងឃើញពិន្ទុបណ្ណបើកបរដូចគ្នា។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្តិភាពរបស់យើងទាំងគ្នា។