គោលការណ៍ឧបត្ថម្ភប្រាក់របស់ប្រទេសចិនសម្រាប់ការទិញរថយន្តអគ្គិសនីបានអស់សុពលភាពតាំងពីចុងឆ្នាំ 2022 ប៉ុន្តែបច្ចុប្បន្នមានតំបន់មូលដ្ឋានជាច្រើននៅតែរក្សាគោលនយោបាយនេះដូចដើម។
ថ្មីៗនេះ អាជ្ញាធរក្រុងសៀងហៃ បានប្រកាសថា ទីក្រុងនេះនឹងការកែប្រែខ្ទង់ប្រាក់ជំនួយដើម្បីបន្តជំរុញការប្រើប្រាស់ផលិតផលចាំបាច់ និងរថយន្តដែលប្រើថាមពលអគ្គិសនីជាដើម។
នៅសៀងហៃ អតិថិជនទិញរថយន្តអគ្គិសនីមុនថ្ងៃទី 30 មិថុនា 2023 នឹងទទួលបានខ្ទង់ប្រាក់ជំនួយ 10,000 យុន (1,500 ដុល្លារអាម៉េរិក) សម្រាប់មួយគ្រឿង។ គម្រោងឧបត្ថម្ភលើកដំបូងរបស់ទីក្រុងសៀងហៃនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី 01 កុម្ភៈ 2023 រហូតដល់ថ្ងៃទី 31 ធ្នូ 2023។
នៅប្រទេសចិន ថ្វីបើកញ្ចប់ជំនួយរបស់រដ្ឋបាលថ្នាក់ជាតិសម្រាប់ការទិញរថយន្តអគ្គិសនីមិនទាន់ត្រូវបានពន្យារសុពលភាព ប៉ុន្តែទីក្រុងជាច្រើនរបស់ប្រទេសនេះនៅតែបន្តរក្សាសុពលភាពនៃកញ្ចប់ឧបត្ថម្ភរបស់ពួកគេដដែល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន៕