ការរចនាកាត់តរូបភាព (design) គឺជាការងារមួយក្នុងចំណោមមុខរបរដែលអាចធ្វើក្រៅម៉ោង និងអាចរកបានប្រាក់ចំណូលខ្ពស់ នេះបើតាមការស្រង់ទិន្នន័យរបស់ទំព័រ Freelancer។
លទ្ធផលនេះត្រូវបាន Freelancer លើកឡើងដោយយោងទៅលើតារាងផ្ដល់ឱកាសការងារក្រៅម៉ោងជាង 300,000 ដែលត្រូវបានបង្ហោះលើគេហទំព័រនេះ ចាប់ពីខែតុលារហូតដល់ខែធ្នូ 2022។
ការពេញនិយមរបស់រូបមន្តធ្វើការពីចម្ងាយបានផ្ដល់ឱកាសច្រើនដល់អ្នកចង់ធ្វើការងារបន្ទាប់បន្សំ ការងារក្រៅម៉ោង ការងារដែលអាចធ្វើពីចម្ងាយ នេះបើតាម CNBC។
យោងតាមការស្ទង់មតិកាលពីខែធ្នូ 2022 របស់ LendingTree ទៅលើមនុស្សពេញវ័យប្រមាណ 2,100 នាក់នៅសហរដ្ឋអាម៉េរិក មានប្រហែល 44% ក្នុងចំណោមនោះកំពុងមានការងារបន្ទាប់បន្សំ។ តួលេខនេះកើនឡើងខ្ពស់ បើធៀបនឹងអត្រា 12% កាលពីឆ្នាំ 2020។
Sebastian Sisele អនុប្រធានអន្តរជាតិរបស់ Freelancer.com បានឱ្យដឹងថា ទីផ្សារការងារអនឡាញសម្រាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យាសេរីបានផ្ទុះឡើងពេញមួយឆ្នាំកន្លង បើទោះស្ថានភាពកាត់បន្ថយបុគ្គលិកនៅតែបង្កការលំបាកដល់វិស័យបច្ចេកវិទ្យា។
ក្រុមអ្នកជំនាញយល់ថា បើចាប់អារម្មណ៍លើការងារក្នុងវិស័យបច្ចេកវិទ្យា អ្នកស្វែងរកការងារគួរតែកសាងចំណេះជំនាញឯកទេសតាមរយៈការបង្កើតវគ្គសិក្សាតាមអនឡាញ និងបង្កើតប្រវត្តិរូបផ្ទាល់ខ្លួនដើម្បីតាមចាប់គោលដៅអតិថិជនដែលមានសក្ដានុពល។
ក្រៅពីនេះ បើសិនមិនមានជំនាញខាងបច្ចេកវិទ្យា អ្នកស្វែងរកការងារក៏នៅតែមានឱកាសធ្វើការក្រៅម៉ោង មានដូចជា ការងារបង្រៀនក្រៅម៉ោង សរសេរប្លក់ និងប្រឹក្សាផ្នែកធុរកិច្ចជាដើម។ យោងតាម Siseles ការងារទាំងនេះកំពុងតែមានតម្រូវការខ្ពស់ឡើងៗ ហើយប្រាក់ចំណូលក៏អាចឡើងដល់ 100 ដុល្លារ/ម៉ោង៕