ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា អនុញ្ញាតឱ្យក្រុមហ៊ុនបរទេសបណ្ដាក់ទុនវិនិយោគ 100% លើគម្រោងផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនភ្នំពេញ-ហូជីមិញ។
ខ្លឹមសារខាងលើត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូវិនិយោគបារាំង កាលពីថ្ងៃទី 25 មករា 2023។ យោងតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្លូវដែក 2 ខ្សែផ្សេងទៀតដែលមានស្រាប់ ក៏នឹងត្រូវពង្រីកដោយមានការវិនិយោគពីវិស័យឯកជនផងដែរ។
ភាគីប្រតិភូបារាំងបានថ្លែងថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា និងមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យផ្លូវដែកល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវអាកាស និងថាមពលជាដើម។