នៅពេលរថយន្តអគ្គិសនីមានការពេញនិយមជាងមុន និងមានម៉ូដែលថ្មីៗជាបន្តបន្ទាប់ តម្រូវការប្រើប្រាស់ក៏កើនឡើងយ៉ាងខ្ពស់។
រថយន្តអគ្គិសនីលែងនៅជារបស់ដែលមានតម្លៃខ្ពស់ដូចមុនទៀតហើយ។ ពេលនេះ បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីត្រូវប្រឈមនឹងការប្រកួតប្រជែងពិតប្រាកដដើម្បីទទួលបានការគាំទ្រពីអ្នកប្រើប្រាស់។ ប្រការនេះមានន័យថា រថយន្តអគ្គិសនីត្រូវតែមានគុណភាពល្អ អាចជិះបានឆ្ងាយ និងតម្លៃសមរម្យ។
Edmunds គឺជាប្រភពនៃព័ត៌មានស្ដីពីរថយន្តដោយយោងទៅលើការស្រាវជ្រាវ ការវាយតម្លៃរបស់ក្រុមអ្នកជំនាញ និងជាក្រុមហ៊ុនដែលមានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។
សូមទស្សនាវីដេអូខាងក្រោមដើម្បីបានដឹងថា ហេតុអ្វីបានជា Chvy Bolt EV គឺជារថយន្តអគ្គិសនីដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅ Edmunds សម្រាប់ឆ្នាំ 2023។