នៅព្រឹកថ្ងៃទី 24 ខែ តុលា ឆ្នាំ2017 នេះ អតីតតារាចម្រៀងសិចស៊ីអម្លុងទសវត្ស90 អ្នកនាង អ៊ំ គន្ធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាល ខណ្ឌឬស្សីកែវ ដោយជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលបានបង្កជាច្រើនលើកច្រើនសារ។ ប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបាន បានឱ្យដឹថា តារាស្រីរូបនេះ កន្លងមកធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរកែប្រែផងដែរ ក៏ប៉ុន្ដែដោយឡែក តារាសិចស៊ីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាថ្មីម្ដងទៀត នៅវេលាម៉ោង 11 ព្រឹកថ្ងៃនេះ ដោយសង្ស័យថា នាងបានសេបគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា នៅចំណុចកើតហេតុម្ដុំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មន្ត្រីសមត្ថកិច្ចឃាត់ខ្លួនបាន មនុស្សចំនួន 3នាក់ រួមទាំងតារាស្រីសិចស៊ីរូបនេះ បានសំងំប្រើប្រាស់គ្រឿងញៀននៅទីនោះ។ ខណៈនេះអ្នកនាង អ៊ំ គន្ធា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្ដិ៍នគរបាលខណ្ឌ ឬស្សីកែវ ដើម្បីសួរនាំ និងចាត់ចែងតាមនិតិវិធីច្បាប់៕