រថយន្តអគ្គិសនី Tesla ត្រូវ​បាន​បញ្ចុះតម្លៃ​ខ្លាំង នាំឱ្យ​អតិថិជន​ចិន​ធ្វើបាតុកម្ម

ម្ចាស់​រថយន្ត​អគ្គិសនី Tesla ប្រហែល 200 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីតាំង​ប្រគល់​ទំនិញ​របស់ Tesla នៅ សៀង​ហៃ ប្រទេស​ចិន ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការសម្រេច​បញ្ចុះតម្លៃ​លើក​ទី​ពីរ​ក្នុង​រង្វង់​មិន​ដល់ 3 ខែ​ដែល Tesla ទើបតែ​បាន​អនុវត្ត។

ក្រោយ​រដូវ​កាល​បញ្ចុះតម្លៃ​ថ្មី​បំផុត​ដែល​ត្រូវបាន Tesla អនុវត្ត​សម្រាប់​ទីផ្សារ​ចិន បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​កំពុងតែ​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប​ជាង​ពី 13% ទៅ 24% ធៀប​នឹង​តម្លៃ​ក្នុង​ខែកញ្ញា 2022។

ក្រុម​អតិថិជន​របស់ Tesla នៅក្នុង​ទីក្រុងផ្សេងៗមួយចំនួនទៀត​របស់​ប្រទេស​ចិន ក៏មាន​ការតវ៉ា​ស្រដៀង​នៅ​សៀង​ហៃ។ ក្នុងនោះ នៅ​តំបន់​ខ្លះ​ក៏មាន​ការបញ្ជូន​ក្រុមប៉ូលិស​ទៅ​រំសាយ​ក្រុមអ្នកតវ៉ា​នៅ​ខាងក្រៅ​ហាង Tesla ផងដែរ។

អ្នកនាំពាក្យ​របស់ Tesla នៅ​ប្រទេស​ចិន បាន​ប្រាប់ Reuters ថា ក្រុមហ៊ុន​នេះ​មិនមាន​គម្រោង​ផ្ដល់​សំណង​ចំពោះ​អតិថិជន​ដែល​បានទទួល​រថយន្ត​មុនពេល​ការបញ្ចុះ​តម្លៃ​ត្រូវបាន​ប្រកាស​នាពេលថ្មីៗនេះ​ឡើយ សម្រាប់ Model 3 និង Model Y។

សកម្មភាព​របស់ Tesla ត្រូវបាន​គេ​មើលឃើញថា គឺ​ដើម្បី​ជំរុញ​កំណើន​​នៃ​ការលក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​នៅ​ទីផ្សារ​ចិន។ ប៉ុន្តែ ឥរិយាបថ​នេះ​ក៏​នឹង​អាច​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដទៃ​ធ្វើ​ត្រាប់​តាម​ផងដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

រយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការវិនិយោគរបស់ចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកាត់សម្គាល់ ជាក់ស្ដែង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិននៅតែជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ជាពិសេសនៅក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យទំនើប មានតម្លៃបន្ថែមខ្ពស់...

ចំណេះដឹង ៖ ស្វែងយល់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ ៖ ការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជា៣ប្រភេទ រួមមានការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីដាច់ដោយដុំ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម ប៉ុន្តែនៅពេលនេះ យើងសូមលើកយកពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖ ១) ក្រោកឱ្យបានពីព្រឹកសហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។ ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទនេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច...

មនុស្សជិត ៧០០០នាក់អះអាងថា ខ្លួនបានបាត់បង់ទឹកប្រាក់ជាង ២ពាន់លានបាត តាមរយៈអាជីវកម្មពីរ៉ាមីតរបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប

មនុស្សសរុបចំនួន ៦,៩៧៩នាក់បានដាក់ពាក្យបណ្ដឹង និងប្រកាសពីទំហំទឹកប្រាក់ខាតបង់ចំនួនជាង២ពាន់លានបាត ទាក់ទងនឹងការចូលរួមរបស់ពួកគេនៅក្នុងអាជីវកម្មលក់ផ្ទាល់របស់ ដឺ អាយ​ខុន​ គ្រុប ហើយនៅពេលនេះការិយាល័យ​ស៊ើប​អង្កេត​កណ្តាលនៃប្រទេសថៃក៏​គ្រោង​នឹង​ចោទ​ប្រកាន់​បន្ថែម​ទៀតទៅ​លើ​ជន​សង្ស័យទាំង១៨រូបនៅក្នុងគម្រោង ដឺ...

អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង...

ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) លើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាកម្ពុជាជាប្រទេសមួយដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា...

បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

បើនិយាយចំពោះបុរសៗវិញ អ្នកណាៗក៏សុទ្ធតែប្រាថ្នានូវភាពអស្ចារ្យ និងកម្លាំងមាំមួននៃសមត្ថភាពផ្លូវភេទដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនជមិនមែនសុទ្ធតែ អាចទទួលបានគ្រប់គ្នានោះឡើយ លើសពីនេះទៅទៀត​ មានអ្នកខ្លះបានបាត់បង់ភាពជាម្ចាស់ការរបស់ខ្លួននៅលើសមរភូមិក្ដៅសាច់មុនពេលកំណត់ក៏មាន។ តើចំណុចនេះបណ្តាលមកពីវ័យឱ្យប្រាកដ? ចម្លើយពិត...

អត្ថបទស្រដៀងគ្នា