ថ្មីនេះ តាមរយៈ Facebook Page របស់ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ ដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់លោកកំពុងតែមានជំងឺ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង 5 ឆ្នាំមក លោក ជា វិបុល និង ភរិយា គង់ សុជាតិ ទទួលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ម្នាក់មានឈ្មោះថា “ដូរី ” ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពិធីករដ៏ល្បី ជា វិបុល បានបង្ហោះសារបង្ហាញពីក្ដីព្រួយបារម្ភកូនស្រីដែលទើបតែមានអាយុ11ខែ នាងតូច ដូរី ថា “ដូរី ឈឺ 6ថ្ងៃហើយ ថ្ងៃនេះបានធូរច្រើនហើយ ដោយមានជំងឺគ្រុនឈាមកម្រិតស្រាល ដែលកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការព្រួយបារម្ភនេះ បណ្ដាអ្នកគាំទ្រជាច្រើនមានការឈឺឆ្អាលយ៉ាងខ្លាំង ដោយសម្តែងការអាណិតអាសូរ រួមទាំងផ្ញើសារជូនពរឲ្យឆាប់បានជាសះស្បើយគ្រប់ៗគ្នា៕