Lionel Messi, Karim Benzema, Toni Kroos, Luka Modric និង N’Golo Kante ជាដើម គឺជាកីឡាករដែលអាចចរចា និងចុះកិច្ចសន្យាជាមួយក្លឹបផ្សេងពីថ្ងៃទី 01 មករា 2023 មុនពេលអាចក្លាយជាកីឡាករសេរីនៅរដូវក្ដៅឆ្នាំ 2023 នេះ។
Lionel Messi លេងឱ្យក្លឹប PSG តាំងពីរដូវក្ដៅ 2021 ហើយកិច្ចសន្យានៅសល់តែកន្លះឆ្នាំទៀតប៉ុណ្ណោះ។ យោងតាមអ្នកជំនាញផ្នែកទិញដូរកីឡាករ Fabrizio Romano តារាបាល់ទាត់អាហ្សង់ទីន បានយល់ព្រមពន្យារសុពលភាពនៃកិច្ចព្រមព្រៀងជាមួយ PSG ហើយការចុះហត្ថលេខានឹងត្រូវបានសម្រេចបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធាន Al Khelaifi និងទីប្រឹក្សា Luis Campos។ Romano បន្ថែមថា ក្លឹប Inter Miami និង Barca ក៏ធ្លាប់ទាក់ទងមកកាន់ Messi ប៉ុន្តែ ត្រូវបាន Messi បដិសេធការចរចា។
Karim Benzema ស្ថិតក្នុងក្រុមកីឡាករដែលបញ្ចប់កិច្ចសន្យាជាមួយ Real Madrid នៅរដូវក្ដៅ 2023។ ប៉ុន្តែ ខ្សែប្រយុទ្ធជនជាតិបារាំងនេះ នៅតែមានតួនាទីសំខាន់នៅទីលាន Bernabeu និងត្រូវបានគេជឿថា នឹងពន្យារកិច្ចសន្យាជាមួយ Los Blancos ថែមមួយរដូវកាលទៀត។
Luka Modric និង Toni Kroos គឺជាកីឡាករផ្សេងទៀតរបស់ Real ដែលនៅសល់កិច្ចសន្យាកន្លះឆ្នាំទៀត។ Modric ទំនងជានឹងទទួលបានការពន្យារកិច្ចសន្យាពី Real ខណៈ Kroos ប្រហែលជាអាចចូលនិវត្តន៍ក្នុងរដូវក្ដៅឆ្នាំនេះ។
N’Golo Kante លែងមានតួនាទីសំខាន់នៅ Chelsea ក្នុងរដូវកាល 2022-2023 ព្រោះតែបានរងរបួសធ្ងន់ ព្រមទាំងមិនបានចូលរួមប្រកួតនៅ World Cup 2022 ទៀតផង។ យោងតាម Foot Mercato ក្លឹបថ្មី Al Nassr ដែលទើបតែបានទិញ Ronaldo កំពុងរៀបការចំចរចាទិញ Kante តាមបែបកីឡាករសេរីនៅរដូវក្ដៅ 2023។
ក្រៅពីកីឡាករមួយចំនួនខាងលើ មានកីឡាករជាច្រើនរូបផ្សេងទៀតក៏នៅសល់កិច្ចសន្យា 6 ខែ រួមមានជាអាទិ៍ កីឡាករ Eric Maxim Choupo-Moting, Ilkay Gundogan (ក្លឹប Man City), Thiago Silva (ក្លឹប Chelsea), Milan Skriniar (ក្លឹប PSG), David de Gea (ក្លឹប Man Utd), Youri Tielemans (ក្លឹប Leicester), Jorginho (Chelsea), Wilfried Zaha (Crystal Palace), Roberto Firmino (Liverpool), Hector Bellerin, Memphis Depay, Sergi Roberto (ក្លឹប Barca) ជាដើម។ល។