កសិដ្ឋាន Beidahuang Seven Stars ផលិតគ្រាប់ធញ្ញជាតិជាង 20 ពាន់លានគីឡូក្រាមជារៀងរាល់ឆ្នាំ ដោយសារប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តឆ្លាតវៃ។
ស្ថិតនៅភាគឦសានប្រទេសចិន កសិដ្ឋាន «គ្មានមនុស្ស» Beidahuang Seven Stars គឺជាទីតាំងទំនើបមួយ ជាទីដែលបុគ្គលិកអាចគ្រប់គ្រង និងដំណើរការកសិដ្ឋានទាំងមូលដោយប្រើតែកុំព្យូទ័រ។
ក្នុងកសិដ្ឋាននេះមានរថភ្លើងស្វ័យប្រវត្ត សម្រាប់ដឹកជញ្ជូនកូនរុក្ខជាតិ។ ការដាំស្រូវក៏ប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្ត ដោយមិនត្រូវការមនុស្សធ្វើការដោយផ្ទាល់។
បណ្ដាប្រព័ន្ធឆ្លាតវៃ ត្រូវបានប្រើប្រាស់រួមផ្សំជាមួយនឹងផ្កាយរណប ដើម្បីគ្រប់គ្រងកសិដ្ឋាន។ នៅរដូវប្រមូលផល ម៉ាស៊ីនគ្មានមនុស្សបើកបរ នឹងចេញទៅវាលស្រែដើម្បីច្រូតកាត់បោកបែនស្រូវ។
កសិដ្ឋាន «គ្មានមនុស្ស» Beidahuang Seven Stars ផលិតគ្រាប់ធញ្ញជាតិបានជាង 20 ពាន់លានគីឡូក្រាមជារៀងរាល់ឆ្នាំ អាចផ្គត់ផ្គង់ស្បៀងដល់មនុស្ស 160 លាននាក់/ឆ្នាំ៕