ប្រការនេះគឺជារឿងល្អសម្រាប់អតិថិជនដែលចង់ទិញរថយន្ត Tesla ប៉ុន្តែ វានឹងបង្កឱ្យមានសម្ពាធដល់តម្រូវការប្រើប្រាស់រថយន្តថ្មីរបស់ក្រុមហ៊ុននេះ។
ក្នុងប៉ុន្មានឆ្នាំកន្លង នៅពេល Tesla ដំឡើងថ្លៃរថយន្តថ្មី រថយន្តមួយទឹកក៏ឡើងថ្លៃតាម។ ដើមឆ្នាំ 2022 រថយន្ត Model Y មួយទឹកត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាង ធៀបនឹង Model Y ថ្មី។
ក៏ប៉ុន្តែ ក្នុងខែនេះ ដោយសារតែ Tesla កំពុងតែបញ្ចុះតម្លៃរថយន្តថ្មីរបស់ខ្លួន ចុងក្រោយ យើងក៏ចាប់ផ្ដើមឃើញថា រថយន្តអគ្គិសនី Tesla មួយទឹកត្រូវធ្លាក់ថ្លៃទៅតាមនោះដែរ។
«រថយន្តអគ្គិសនី Tesla មួយទឹក ជាមធ្យមមានតម្លៃ 55,754 ដុល្លារនៅក្នុងខែវិច្ឆិកា ថយចុះ 17% ធៀបនឹងកម្រិតខ្ពស់បំផុត 67,297 ដុល្លារក្នុងខែកក្កដា» នេះបើយោងតាម Reuters។
និន្នាការនៃការធ្លាក់ថ្លៃនេះនឹងជួយឱ្យរថយន្ត Tesla មួយទឹក ងាយស្រួលលក់ជាងមុន ប៉ុន្តែវាក៏នឹងប៉ះពាល់អវិជ្ជមានដល់សកម្មភាពជំនួញក្នុងវិស័យរថយន្តមួយទឹកដែលកំពុងរីកចម្រើនរបស់ Tesla ក៏ដូចជាការលក់រថយន្តថ្មីរបស់ក្រុមហ៊ុននេះផងដែរ៕