ការប៉ាន់ប្រមាណរបស់ ការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ឆ្នាំ 2022 តុល្យភាពពាណិជ្ជកម្មទំនិញរបស់ប្រទេសនេះ មានអតិរេកពាណិជ្ជកម្ម 11.2 ពាន់លានដុល្លារ ខ្ពស់ជាងឆ្ងាយ ធៀបនឹង 3.32 ពាន់លានដុល្លារកាលពីឆ្នាំកន្លង។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិ ការនាំចេញទំនិញក្នុងខែធ្នូ 2022 សម្រេចបាន 29.66 ពាន់លានដុល្លារ កើន 2.2% ធៀបនឹងខែវិច្ឆិកា និងថយចុះ 14% ធៀបនឹងខែធ្នូឆ្នាំ 2021។ តាមការប៉ាន់ប្រមាណ ក្នុងត្រីមាសទីបួន ឆ្នាំ 2022 ការនាំចេញសម្រេចបាន 89.5 ពាន់លានដុល្លារ ថយចុះ 7.1% ធៀបនឹងត្រីមាសទីបីនៃឆ្នាំបីឆ្នាំ 2022 និងថយចុះ 6.1% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង។
តុល្យភាពពាណិជ្ជកម្មនៃការនាំចេញ-នាំចូលទំនិញរបស់ វៀតណាម ក្នុងខែធ្នូ 2022 មានអតិរេកពាណិជ្ជកម្ម 0.5% គ្រាដែលពេញមួយឆ្នាំ 2022 មានអតិរេកពាណិជ្ជកម្មប្រមាណ 11.2 ពាន់លានដុល្លារ ខ្ពស់ជាងឆ្ងាយ ធៀបនឹង 3.32 ពាន់លានដុល្លារកាលពីឆ្នាំកន្លង។
គិតជារួម ក្នុងឆ្នាំ 2022 ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណឃើញថា សម្រេចបាន 371.85 ពាន់លានដុល្លារ កើន 10.6% ធៀបនឹងឆ្នាំ 2021។ ចំណែកការនាំចូលវិញ សម្រេចបាន 360.65 ពាន់លានដុល្លារ កើន 8.4% ធៀបនឹងឆ្នាំកន្លង។
បច្ចុប្បន្ន សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញទំនិញធំជាងគេបង្អស់របស់ វៀតណាម ដោយសម្រេចបានប្រមាណ 109.1 ពាន់លានដុល្លារ។ ប្រទេសចិន គឺជាទីផ្សារនាំចូលទំនិញធំបំផុតរបស់ វៀតណាម ដោយសម្រេចបាន 119.3 ពាន់លានដុល្លារ៕