យោងតាមព័ត៌មានពីទំព័របាល់ទាត់អាស៊ាន (ASEAN FOOTBALL) ទិដ្ឋភាពចាស់នៅវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2020 រវាង ឥណ្ឌូណេស៊ី និង ថៃ ដែលនឹងបង្ហាញជាថ្មីនៅថ្ងៃស្អែត ទទួលបានការគាំទ្រដ៏សម្បើមពីទស្សនិកជន។
ជាក់ស្ដែង បើទោះជា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ចេញសំបុត្រ 50,000 សម្រាប់ការប្រកួត «វគ្គផ្ដាច់ព្រ័ត្រ» របស់ពូល A នៅ AFF Cup 2022 រវាង ឥណ្ឌូណេស៊ី និង ថៃ ប៉ុន្តែក្រោយការដាក់លក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ សំបុត្រទាំងនោះត្រូវបានទិញអស់គ្មានសល់។
នេះគឺជាការប្រកួតដែលត្រូវបានចាត់ទុកថាសំខាន់នៅពូល A របស់ AFF Cup 2022។ ថៃ គឺជាគូប្រជែងដែលមាន «និស្ស័យ» ច្រើនជាមួយនឹង ឥណ្ឌូណេស៊ី។ នៅពានរង្វាន់ AFF Cup កន្លងទៅថ្មីៗដែលធ្វើឡើងនៅ សិង្ហបុរី «ដំរីប្រយុទ្ធថៃ» ដណ្ដើមបានពាន់រង្វាន់ជើងឯកពី ឥណ្ឌូណេស៊ី ធ្វើឱ្យក្រុមជម្រើសជាតិរបស់ប្រទេសដែលមានកោះច្រើនជាងគេលំដាប់ទី 6 លើលោក ត្រូវជាប់លេខ 2 ជាលើកទី 6 នៅក្នុងការប្រកួតពានរង្វាន់ធំបង្អស់ប្រចាំ ASEAN។
បច្ចុប្បន្ន ទាំង ឥណ្ឌូណេស៊ី ទាំង ថៃ សុទ្ធតែកំពុងបញ្ចេញអំណាចដ៏អស្ចារ្យនៅ AFF Cup 2022 ដោយរកបាន 6 ពិន្ទុដូចគ្នាក្រោយការប្រកួត 2 ជុំ និងស៊ុតបញ្ចូលទីបានច្រើនគ្រាប់។ ថៃ កំពុងនាំមុខបណ្ដោះអាសន្នលើគូប្រជែង ដោយមានគ្រាប់បាល់ចំណេញ (goal different) ច្រើនជាងតែ 1 គ្រាប់ប៉ុណ្ណោះ។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នឹងត្រូវប្រកួតជាមួយជើងឯកថៃ នៅវេលាម៉ោង 16 និង 30 នាទី ថ្ងៃទី 29 ធ្នូ 2022 ខាងមុខ៕