កាលពីថ្ងៃទី 27 ធ្នូ 2022 ក្រុមហ៊ុន Volkswagen បានបញ្ជាក់ថា សមាជិកថ្មីនៅក្នុងប្រភេទរថយន្តអគ្គិសនីរបស់ខ្លួននឹងត្រូវបានបង្ហាញនៅឯពិព័រណ៍អេឡិចត្រូនិក CES ឆ្នាំ 2023 ដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ។
ក្រុមហ៊ុនផលិតរថយន្តរបស់ អាល្លឺម៉ង់ នេះ មិនទាន់បង្ហើបឱ្យដឹងអំពីព័ត៌មានណាមួយផ្សេងទៀតដែលទាក់ទិននឹងម៉ូដែលរថយន្តខាងលើនៅឡើយ។
អ្វីដែលសាធារណជនបានដឹង នោះគឺថ្ងៃបង្ហាញខ្លួនរបស់វា គឺថ្ងៃទី 03 មករា 2023 ហើយរថយន្តនោះនឹងត្រូវបានបិទបាំង។ Volkswagen នឹងដាក់បង្ហាញរថយន្តខាងលើក្នុងមជ្ឈមណ្ឌលសន្និបាត Las Vegas នៅ Tech East ចាប់ពីថ្ងៃទី 05 ដល់ 08 មករា 2023។
ក្រៅពីម៉ូដែលរថយន្តអគ្គិសនីថ្មីនេះ Volkswagen ក៏នឹងបង្ហាញម៉ូដែល ID.4 ដ៏ល្បីឈ្មោះរបស់ខ្លួន និងកំណែ ID Buzz ផងដែរ។
ការដាក់បង្ហាញរថយន្ត van Buzz នៅ អាម៉េរិកខាងជើង គ្រោងនឹងធ្វើឡើងនៅឆ្នាំ 2023 ប៉ុន្តែ អតិថិជនត្រូវរង់ចាំរហូតដល់ឆ្នាំ 2024៕