នៅក្នុងចំណោមលក្ខខណ្ឌនៃចុះឈ្មោះសុំអាហារូបករណ៍ ក្រសួងផ្ដល់អាទិភាពចំពោះបេក្ខនារីក្រីក្រនៅតំបន់ដាច់ស្រយាល និងជនជាតិភាគតិច រួមនឹងជនពិការផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹងថា ក្នុងឆ្នាំសិក្សា 2022-2023 ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន 24,238 នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ 1 (C1) 2 (C2) និង 3 (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចក្នុងសេចក្ដីជូនដំណឹងខាងក្រោម។
ព័ត៌មានផ្សេងៗទៀត បេក្ខជនអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗដែលខ្លួនមានបំណងចូលរៀន។