Lionel Messi និងសមាជិកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯក World Cup របស់ខ្លួននៅពេលវគ្គជម្រុះរបស់ World Cup 2026 តំបន់អាម៉េរិកខាងត្បូង ផ្ដើម ការប្រកួតចាប់ពីឆ្នាំ 2023។
ឆ្នាំ 1938 គឺជារដូវកាលដំបូងដែលម្ចាស់ជើងឯក World Cup (អ៊ីតាលី) មានសិទ្ធិដោយស្វ័យប្រវត្តនៅក្នុងការចូលរួមប្រកួតនៅ World Cup រដូវកាលបន្ទាប់ រហូតដល់ច្បាប់នេះត្រូវបានបោះបង់ត្រឹម World Cup 2010។ ដូច្នេះ ក្រោយពីដណ្ដើមបានតំណែងជើងឯក World Cup 2022 អាហ្សង់ទីន នៅតែត្រូវទាត់ក្នុងវគ្គជម្រុះតាមតំបន់ដើម្បីរកសំបុត្រចូលទៅប្រកួតនៅ World Cup រដូវកាលបន្ទាប់ (2026)។
វគ្គជម្រុះនៅ អាម៉េរិកខាងត្បូង មុនពេលបានឡើងទៅប្រកួតនៅ World Cup 2026 នឹងចាប់ផ្ដើមប្រកួតពីខែមីនា 2023 និងបញ្ចប់នៅខែតុលា 2025។ CONMEBOL ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងការប្រកួតអន្តរជាតិសំខាន់ៗរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង នឹងចាប់ឆ្នោត និងកំណត់កាលបរិច្ឆេទការប្រកួតលម្អិតនៅដើមឆ្នាំក្រោយ។
World Cup 2026 នឹងត្រូវបានប្រារព្ធដំណាលគ្នានៅក្នុង 16 ទីក្រុងរបស់ 3 ប្រទេសនៅ អាម៉េរិកខាងជើង គឺ កាណាដា ម៉ិកស៊ិក និង សហរដ្ឋអាម៉េរិក។ នោះជាលើកដំបូងដែល World Cup ត្រូវបានប្រារព្ធឡើងក្នុង 3 ដំណាលគ្នា។ មុននេះ កាលពីឆ្នាំ 2002 ជប៉ុន និង កូរ៉េខាងត្បូង គឺជាប្រទេស 2 ដែលធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងពេលតែមួយ។
World Cup 2026 នឹងមាន 80 ប្រកួត ច្រើនជាងឆ្ងាយធៀបនឹង 64 ប្រកួតក្នុងឆ្នាំ 2022 ដោយសារតែកាលពីឆ្នាំ 2017 FIFA បានអនុម័តឱ្យបន្ថែមក្រុមជម្រើសជាតិពី 32 ឡើងទៅជា 48 ក្រុម សម្រាប់ World Cup 2026។ ប៉ុន្តែ ក្រុមនីមួយៗនឹងទាត់ច្រើនបំផុត 7 ប្រកួត ដូចទៅនឹងកំណែ 32 ក្រុម។ 60 ប្រកួតរបស់ World Cup 2026 រួមមានវគ្គ 1/8, វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅ សហរដ្ឋអាម៉េរិក។ ក្រៅពីនេះគឺធ្វើឡើងនៅ កាដាណា និង ម៉ិកស៊ិក៕