អនាគត កម្ពុជានឹងស្ថាបនាផ្លូវដែកល្បឿនលឿនពី ភ្នំពេញ ទៅ ខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ នេះបើតាមប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ការអះអាងរបស់ សម្រេចតេជោ ខាងលើ ត្រូវបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខេត្តលេខ 146B ដែតភ្ជាប់ទៅផ្លូវលេខ148 ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកមិញ។
នៅក្នុងពិធីសម្ពោធនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ផ្លូវដែកបច្ចុប្បន្នមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើដល់សេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់ កម្ពុជា ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត នៅឡើយ។ អនាគត កម្ពុជានឹងស្ថាបនាផ្លូវដែកល្បឿនលឿនពី ភ្នំពេញ ទៅ ខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួមនឹងផ្លូវដែកល្បឿនលឿនផ្សេងៗទៀត។
កម្ពុជាត្រូវការ ការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា នេះបើតាម សម្ដេចតេជោ ហ៊ុន សែន៕