(ឡាវ)- នៅជុំដំបូងនៃវគ្គសន្សំពិន្ទុរបស់ពាន់រង្វាន់បាល់ទាត់ AFF Cup 2022 (AFF Mitsubishi Electric Cup) កាលពីថ្ងៃទី 21 ធ្នូ វៀតណាម យកឈ្នះឡាវ 6-0 បានដោយងាយ។
ការប្រកួតរវាង ឡាវ និងវៀតណាម នេះ ហាក់មិនមានឈុតឆាកគួរឱ្យភ្ញាក់ផ្អើលណាមួយដែលបង្កើតឡើងដោយ ក្រុមជម្រើសជាតិឡាវ។ វៀតណាម គ្រប់គ្រងបាល់បាន 70% ក្នុងនោះ មានការស៊ុតផ្ដាច់ 27 លើក និងរកបាន 6 គ្រាប់ ហើយនាំមុខគេក្នុងពូល B ក្រោយការប្រកួតជុំទីមួយ។
ខុសពីការអះអាងរបស់គ្រូបង្វឹក Michael Weiss ក្រុមឡាវ ជ្រើសរើសការការពារជាជាងការវាយលុក។ ប៉ុន្តែ យុទ្ធសាស្ត្រនេះត្រូវបានកែប្រែនៅនាទីទី 15 បន្ទាប់ពី ខ្សែប្រយុទ្ធកណ្ដាលរបស់ វៀតណាម Nguyen Tien Linh តែតបញ្ចូលទីរកបាន 1 គ្រាប់ដំបូង។
នាទីទី 43 វៀតណាម រកបាន 1 គ្រាប់ទៀត មុនពេល ស៊ុត 2 គ្រាប់នៅនាទីទី 56 និង 58 នាំឱ្យ វៀតណាម នាំមុខ 3-0 ហើយរកបានគ្រាប់បាល់ឈ្នះបន្តបន្ទាប់ រហូតដល់ ឡាវ ត្រូវចាញ់ 0-6។
ជ័យជម្នះនេះបានជួយឱ្យ វៀតណាម នាំមុខគេនៅពូល B ក្នុងវគ្គសន្សំពិន្ទុ ខណៈ ម៉ាឡេស៊ី ឈរលំដាប់ទីពីរ។ វៀតណាម នឹងប៉ះ ម៉ាឡេស៊ី នៅជុំទីបីដែលប្រកួតនៅថ្ងៃទី 27 ធ្នូខាងមុខ៕