Skip to content

(AFF Cup 2022)- ម៉ាឡេស៊ី វិះ​ស្មើ​នឹង មី​យ៉ាន់​ម៉ា នៅ​ជុំ​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ

ត្រូវ​រង​ការ​ពិន័យ​នៅ​នាទី​ទី 90 ប៉ុន្តែ ម៉ាឡេស៊ី អាច​រក្សាបាន​ជ័យជម្នះ​លើ មី​យ៉ាន់​ម៉ា 1-0 នៅក្នុង​ជុំ​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូ​ល A នៅ AFF Cup 2022 (AFF Mitsubishi Electric Cup) កាលពី​រសៀល​ថ្ងៃទី 21 ធ្នូ។

ការប្រកួត​នៅលើ​កីឡដ្ឋាន Thuwunna មាន​សារសំខាន់ ព្រោះថា ក្រុម​ដែល​ឈ្នះ​នឹង​មានឱកាស​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង សិង្ហ​បុរី និង ​វៀតណាម។

ថ្វីបើ​ការប្រកួត​មាន​ភាព​ខ្លាំងក្លា និង​បង្ក​គ្រោះថ្នាក់​ដល់​សំណាញ់​ភាគី​ទាំង​សង​ខាង ប៉ុន្តែ​ឱកាសច្បាស់ៗមិនបាន​កើតឡើង​ច្រើន​នោះទេ។

នាទី​ទី 52 ក្រោយ​ការវាយលុក​រហ័ស Rasid គ្រប់គ្រងបាល់​​ពី​ចំហៀង បាញ់​ទៅឱ្យ Faisal Halim ស៊ុត​ផ្ដាច់​ប៉ើង​សំណាញ់​របស់ មី​យ៉ាន​ម៉ា។

ក្រោយ​ត្រូវបាន​នាំមុខ 1-0 ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ក៏​ចាប់ផ្ដើម​ឡោមព័ទ្ធ​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត ប៉ុន្តែ មិនអាច​ទម្លុះ​ខ្សែការពារ​របស់ ម៉ាឡេស៊ី។ បន្ទាប់មក មី​យ៉ាន​ម៉ា ក៏​ងាក​ទៅ​ស៊ុត​ផ្ដាច់​ពី​ចម្ងាយ ប៉ុន្តែ ក៏​មិនមាន​អ្វី​កើតឡើង។

នាទី​ទី 90 មី​យ៉ាន់​ម៉ា បានទទួល​គ្រាប់​បាល់​ពិន័យ ប៉ុន្តែ ពី​ចម្ងាយ 11 ម៉ែត្រ ខ្សែប្រយុទ្ធ Win Naing Tun ស៊ុត​ស្រាល​ខ្លាំងពេក នាំឱ្យ​អ្នកចាំទីរបស់ ​ម៉ាឡេស៊ី រារាំង​ទាន់ពេល។ ការប្រកួត​នេះ​ត្រូវ​ថែម​ម៉ោង 8 នាទី ប៉ុន្តែ​ការប្រឹងប្រែង​របស់​ក្រុម​ម្ចាស់ផ្ទះ សុទ្ធតែ​មិនមាន​ប្រសិទ្ធ​ផាព។

នៅ​ជុំ​បន្ទាប់ ថ្ងៃទី 24 ធ្នូ 2022 មី​យ៉ាន់​ម៉ា នឹង​ធ្វើជា​ភ្ញៀវ​នៅ សិង្ហ​បុរី ចំណែក ម៉ាឡេស៊ី ត្រលប់​ទៅធ្វើជា​ម្ចាស់ផ្ទះ ប្រកួត​ជាមួយ ឡាវ៕

Leave a Reply

Your email address will not be published. Required fields are marked *