(ប្រទេសចិន)- ស្ថានីយវារីអគ្គិសនី Baihetan កម្លាំង 16 GW នៅខេត្ត Sichuan និង Yunna ភាគនិរតីប្រទេសចិន បានចាប់ផ្ដើមដំណើរការពេញលេញតាំងពីថ្ងៃទី 20 ធ្នូ 2022។
ស្ថានីយវារីអគ្គិសនី Baihetan ដែលស្ថិតនៅលើទន្លេ Jinsha ជាដៃទន្លេផ្នែកខាងលើរបស់ទន្លេ Yangtze ជួយបញ្ជូនអគ្គិសនីពីតំបន់ភាគខាងលិចដែលសម្បូរធនធានធម្មជាតិ ទៅកាន់តំបន់ភាគខាងកើតរបស់ ប្រទេសចិន ដែលក្រីក្រធនធានធម្មជាតិ។ Baihetan គឺជាស្ថានីយវារីអគ្គិសនីធំជាងគេលំដាប់ទីពីរលើពិភពលោក បន្ទាប់ពី Three Gorges នៅ Hubei។
ដោយមានម៉ាស៊ីនវារីអគ្គិសនីចំនួន 16 ដែលស្ថិតក្នុងប្រភេទធំជាងគេលើពិភពលោក ស្ថានីយវារីអគ្គិសនី Baihetan អាចផលិតអគ្គិសនីបាន 62,400 gigawatt ម៉ោង/ឆ្នាំ គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់របស់មនុស្ស 75 លាននាក់ នេះបើតាម CGTN។