Skip to content

(AFF Cup 2022) – ការប្រកួត​ដំបូង ឡាវ​នឹងមិន​ទុកឱ្យ​វៀតណាម​ឈ្នះ​ដោយ​ងាយ​ឡើយ!

(ឡាវ)- យោងតាម​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ឡាវ Michael Weiss ក្រុម​វៀតណាម​ខ្លាំង​ជាង​ឆ្ងាយ ប៉ុន្តែ ឡាវ ក៏​នឹងមិន​អនុញ្ញាតឱ្យ​វៀតណាម​គ្រប់គ្រង​បាល់​ទាំងស្រុង​នៅក្នុង​ការប្រកួត​នៅ​ម៉ោង 07 កន្លះ​យប់​នេះដែរ។

«មិនបាច់​និយាយ​ច្រើន គ្រប់គ្នា​ក៏​បានដឹងហើយថា វៀតណាម មានឱកាស​ច្រើន​ក្នុងការ​យកឈ្នះ​នៅក្នុង​ការប្រកួត​នៅ​ថ្ងៃស្អែក។ ពួកគេ​ថែមទាំង​ជា​បេក្ខភាព​សម្រាប់​តំណែង​ជើងឯក AFF Cup ឆ្នាំនេះ» គ្រូបង្វឹក​របស់ ឡាវ Michael Weiss និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ វៀងចន្ទន៍ កាលពី​ម្សិលមិញ​ដូច្នេះ។

កន្លងមក ឡាវ មិន​ធ្លាប់​បានឈ្នះ វៀតណាម ម្ដងណា​ឡើយ ក្នុង​នោះបាន​ចាញ់ 10 ប្រកួត​ចុងក្រោយ និង​ធ្លាប់​រកបាន​តែ 1 គ្រាប់​គត់​កាលពី​ឆ្នាំ 1998។ ឡាវ មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល AFF Cup ខណៈដែល វៀតណាម បាន​ក្លាយជា​ជើងឯក 2 លើក​មកហើយ គឺ​នៅ​ឆ្នាំ 1998 និង 2018។

Weiss គឺជា​គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ ធ្លាប់​ដឹកនាំ​ក្រុម U23 និង​ក្រុម​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន។ លោក Weiss បាន​ចូលមក​ដឹកនាំ​ក្រុម​របស់ ឡាវ កាលពី​ខែកុម្ភៈ 2022។ មេដឹកនាំ​វ័យ 57 ឆ្នាំនេះ​បានឱ្យដឹងថា គាត់​កសាង​ក្រុម​ឡាវ ដោយ​ការច្របាច់បញ្ចូលគ្នា​រវាង​កីឡាករ U23 ជាមួយនឹង​កីឡាករ​វ័យ​ចំណាស់​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ។

គ្រូបង្វឹក​របស់ ឡាវ Michael Weiss

Billy Ketkeophomphone កើត​ឆ្នាំ 1990 នៅ ប្រទេស​បារាំង គឺជា​កីឡាករ​សំខាន់​របស់ ឡាវ។ ខ្សែប្រយុទ្ធ​ដែលមាន​កម្ពស់ 1.80 ម៉ែត្រ​រូបនេះ ត្រូវបាន​ជ្រើសរើស​ឱ្យចូល​ក្នុង ក្រុម​ជម្រើសជាតិ​ឡាវ កាលពី​ឆ្នាំ 2021 ដើម្បី​ប្រកួត​នៅ AFF Cup 2022។

ការប្រកួត​ដំបូង​នៅ AFF Cup 2022 រវាង ឡាវ និង វៀតណាម នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង 19 និង 30 នាទី ថ្ងៃទី 21 ធ្នូ 2022៕

Leave a Reply

Your email address will not be published. Required fields are marked *