Skip to content

ពាន់​រង្វាន់បាល់​ទាត់ AFF 2022 ៖ 14 ប្រការ​ដែល​គួរ​ដឹង​អំពី​ស្ថានភាព

AFF Championship 2022 គឺជា​ពាន​រង្វាន់​បាល់​ទាត់​នៃ​ក្រុម​ជម្រើស​ជាតិ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ «ហេតុអ្វី AFF Championship 2022 ​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅ កូរ៉េខាងត្បូង» និង «ហេតុអ្វី​នៅតែ​មិនមាន អូស្ត្រាលី ចូលរួម» ទាំង​នេះ​គឺជា​រឿង​ដែល​គួរ​ដឹង​អំពី​រដូវ​កាល​ទី 14 របស់​ពានរង្វាន់​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF 2022។

-ការប្ដូរ​ផ្លាស់​ឈ្មោះ ៖ ពានរង្វាន់​ដែលមាន 11 ក្រុម​ជម្រើសជាតិ​នៅ អាស៊ីអាគ្នេយ៍ ឆ្នាំនេះ នឹងមាន​ឈ្មោះថា AFF Mitsubishi Electric Cup 2022 ព្រោះតែ​កត្តា​ពាណិជ្ជកម្ម។ នេះ​គឺជា​ម្ចាស់​ឧ​ប​ត្ថ​ម្ភា​ទី 3 ដែល​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​របស់​ពានរង្វាន់​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ។ ចាប់ពី​ឆ្នាំ 1996 ដល់ 2004 ពានរង្វាន់​បាល់ទាត់​អាស៊ីអាគ្នេយ៍​នេះ​មាន​ឈ្មោះថា Tiger Cup ចំណែក​ពី​ឆ្នាំ 2008 ដល់ 2020 ​មាន​ឈ្មោះថា AFF Suzuki Cup។

-អូស្ត្រាលី នៅតែ​មិនបាន​ចូលរួម ៖ ចាប់ពី​បាន​ក្លាយជា​សមាជិក AFC (សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី) កាលពី​ឆ្នាំ 2007 អូស្ត្រាលី មាន​សិទ្ធិ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ក្នុង​ទ្វីបអាស៊ី។ ដោយសារ​កត្តា​ភូមិសាស្ត្រ អូស្ត្រាលី ក៏បាន​ចូល​ជា​សមាជិក​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) កាលពី​ឆ្នាំ 2013។ ប៉ុន្តែ ប្រទេស​នេះ​មិន​ធ្លាប់បាន​ចូលរួម AFF Cup ដោយសារ​តែមាន​កម្រិត​ខុសគ្នា។ ឆ្នាំ 2020 ប្រទេស​នេះ​ធ្លាប់​ដាក់​ពាក្យសុំ​ចូលរួម​ប្រកួត ប៉ុន្តែ​ត្រូវបាន​បដិសេធ។ បច្ចុប្បន្ន អូស្ត្រាលី ចូលរួម​រាល់​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ថ្នាក់​​ក្មេង​នៅ អាស៊ីអាគ្នេយ៍ លើកលែងតែ​ថ្នាក់​​ជម្រើសជាតិ។

-ត្រូវបាន​ផ្ដា​យ​ផ្ទាល់​នៅ កូរ៉េខាងត្បូង ៖ ថ្វី​បើជា​ពានរង្វាន់​របស់​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ AFF Cup នៅតែមាន​ភាព​ទាក់ទាញ​នៅ កូរ៉េខាងត្បូង។ ទូរទស្សន៍ SBS របស់ កូរ៉េខាងត្បូង បាន​ទិញ​សិទ្ធិ​ផ្សាយ​ផ្ទាល់ AFF Cup នៅ​ប្រទេស​នេះ។ ប៉ុន្តែ SBS នឹង​ផ្សាយ​តែ​ការប្រកួត​ណា​ដែលមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង វៀតណាម ដោយសារតែ​ក្រុម​ជម្រើសជាតិ​ទាំងនេះ​ត្រូវបាន​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ។

-ឥណ្ឌូណេស៊ី មិន​ធ្លាប់ជា​ជើងឯក ៖ បើទោះជា​ធ្លាប់បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រហូតដល់ 6 ដង នៅ​ឆ្នាំ 2000, 2002, 2004, 2010, 2016 និង 2020 ប៉ុន្តែ ឥណ្ឌូណេស៊ី មិន​ធ្លាប់​ដណ្ដើមបាន​ពាន​រង្វាន់ជើង​ឯក AFF ម្ដងណា​ ឡើយ។ ឥណ្ឌូណេស៊ី វិះ​បាន​ក្លាយជា​ជើងឯក​នៅ​ឆ្នាំ 2002 ដែល​ពេលនោះ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ ថៃ ទទួលបាន​លទ្ធផល 2-2 ក្នុង​រយៈពេល 120 នាទី ប៉ុន្តែ​ត្រូវ​ចាញ់ 2-4 ក្នុងការ​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។

ក្រៅពី​ព័ត៌មាន​ខាងលើ នៅមាន​ប្រការ​ជាច្រើន​ទៀត​ដែល​គួរ​ដឹង​អំពី AFF Cup មាន​ដូចខាងក្រោម៖

ថេ​ឡូរ នី​កូ​ឡាស់ ឌឿ​ង ឬ Nick Taylor/Nicolas Taylor (កម្ពុជា) ដែល​ទាក់​ឱ្យ​ក្លឹប Orlando City (អាម៉េរិក)

-ព្រុយ​ណេ, កម្ពុជា, ឡាវ និង​ទី​ម័រ​ខាងកើត មិន​ធ្លាប់បាន​ឡើង​ផុតពី​វគ្គ​ចែក​ពូ​ល

-ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda រកបាន​គ្រាប់​បាល់​ច្រើនជាងគេ

-កីឡាករ​ថៃ Chanathip Songkrasin កាន់កាប់​ឯតទគ្គ​កម្ម 3 ដង ជា​កីឡាករ​ឆ្នើម​បំផុត

-កីឡដ្ឋាន Senayan របស់ ឥណ្ឌូណេស៊ី ធំជាងគេ ប៉ុន្តែ AFF Cup លើក​នេះ ឥណ្ឌូណេស៊ី ទាត់​ដោយ​គ្មាន​អ្នកមើល ព្រោះតែ​កីឡដ្ឋាន​នេះ​ត្រូវ​កែលំអ ក្រោយពី​មាន​ហេតុការណ៍​បណ្ដាលឱ្យ​មនុស្ស 123 ស្លាប់

-កីឡាករ 5 រូប​កំពុង​ទាត់​ឱ្យ​ក្រុម​នៅក្រៅ​ទ្វីបអាស៊ី ៖ ក្នុងនោះ​ក៏មាន ថេ​ឡូរ នី​កូ​ឡាស់ ឌឿ​ង ឬ Nick Taylor/Nicolas Taylor (កម្ពុជា) ដែល​ទាក់​ឱ្យ​ក្លឹប Orlando City (អាម៉េរិក)

-ក្រុម​ឥណ្ឌូណេស៊ី មាន​កីឡាករ​អាយុ​មធ្យម​ក្មេង​ជាងគេ

-មិនមាន​ក្រុម​ជម្រើសជាតិ​ណា​ដែលមាន​គ្រូបង្វឹក​ក្នុងស្រុក

-គ្រូបង្វឹក​ជនជាតិ​កូរ៉េ មាន​ដល់​ទៅ 3 រូប

-4 ក្រុម​ដែល​ធ្លាប់​ដណ្ដើមបាន​ជើងឯក AFF Cup ៖ ក្រុម​ជម្រើសជាតិ​ថៃ (6 លើក), សិង្ហ​បុរី (4 លើក), វៀតណាម (2 លើក) និង ម៉ាឡេស៊ី (1 លើក)៕

Leave a Reply

Your email address will not be published. Required fields are marked *