(អាហ្សង់ទីន)- ក្រោយពីត្រលប់ទៅ អាហ្សង់ទីន ខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះរូបថតគាត់គេងជាមួយពាន់មាស World Cup 2022 ដែលក្រុមជម្រើសជាតិអាហ្សង់ទីន ទើបតែដណ្ដើមបាននៅ កាតា។
ម៉ោងប្រហែល 8 ព្រឹក ថ្ងៃទី 20 ធ្នូ (ម៉ោងនៅ អាហ្សង់ទីន) Messi បានបង្ហោះរូបថតចំនួន 3 សន្លឹកនៅលើទំព័របណ្ដាញសង្គមដែលបង្ហាញថា គាត់កំពុងគេងជាមួយពានមាស World Cup 2022។ «ថ្ងៃថ្មីល្អប្រសើរ» គាត់សរសេរដូច្នេះ។
ប្រហែល 4 ម៉ោងក្រោយមក សាររបស់ Messi នៅលើបណ្ដាញសង្គម ទទួលបានការចុចចូលចិត្តជិត 30 លានលើក។
Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន បានទៅដល់ព្រលានយន្តហោះ Ezeiza ម៉ោងប្រហែល 2 និង 23 នាទីទាបភ្លឺថ្ងៃដដែល។ ប្រធានក្រុមរបស់ អាហ្សង់ទីន គឺជាអ្នកកាន់ពានជាញឹកញាប់។ ពួកគេទៅកាន់ទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អាហ្សង់ទីន តាមរយៈរថយន្តក្រុងគ្មានដំបូល ក្រោមការអបអរសាទរពីមនុស្សរាប់សែននាក់។
នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អាហ្សង់ទីន គ្រូបង្វឹក Lionel Scaloni និងកូនសិស្សរបស់គាត់ ត្រូវបានទទួលស្វាគមន៍ដោយការបាញ់កាំជ្រួច។ Messi និងក្រុមជម្រើសជាតិសម្រាកនៅទីនេះ មុនពេលចូលរួមហែក្បួនអបអរសាទរ។