សំណើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន DAY SEN PACKAGE ទទួលបានការអនុម័តរួចហើយ នេះបើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយនៅថ្ងៃទី 20 ធ្នូ 2022។
គម្រោងវិនិយោគដែលទើបទទួលបានការអនុម័តពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះ មានទីតាំងនៅ ផ្លូវជាតិលេខ 51 ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រុមហ៊ុន DAY SEN PACKAGE គ្រោងបណ្ដាក់ទុន ប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនជិត 800 កន្លែង។