ស្ថាបត្យករបារាំងម្នាក់ បានបង្ហាញរចនាបថនៃទីក្រុងរាងត្រីបបែល ប្រវែង 900 ម៉ែត្រ ដែលជំនាញបម្រើដល់ការស្រាវជ្រាវមហាសមុទ្រ។
កប៉ាល់រាងត្រីបបែល manta ដែលមានឈ្មោះថា ទីក្រុង Meriens មើលទៅដូចរូបភាពក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ ដែលត្រូវបានរចនាឡើងដើម្បីអាចដាក់មនុស្សបានរាប់ពាន់នាក់ និងធ្វើដំណើរជុំវិញពិភពលោក នេះបើតាម Sun ចុះផ្សាយកាលពីថ្ងៃទី 18 ធ្នូ។
Concept នេះអាចដាក់មនុស្សបាន 7 ពាន់នាក់ និងមានបន្ទប់វិទ្យាសាស្ត្រ និងស្រាវជ្រាវជាច្រើន។ ស្ថាបត្យករជនជាតិបារាំង Jacques Rougerie ឱ្យដឹងថា មូលហេតុដែលគាត់រចនាទីក្រុង Meriens ទៅតាមរូបរាងត្រីបបែល គឺព្រោះថា ទម្រង់នេះល្អបំផុត អាចដាក់មនុស្សបានច្រើន។ កប៉ាល់នេះនឹងបម្រើដល់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ និងនិស្សិតដែលចង់ស្វែងយល់អំពីជីវភាពនៅមហាសមុទ្រ។
ក្រោយពីត្រូវបានសាងសង់ ទីក្រុងអណ្ដែតនេះនឹងមានបណ្ដោយ 900 ម៉ែត្រ និងទទឹង 500 ម៉ែត្រ ហើយអាចដាក់កប៉ាល់ស្រាវជ្រាវដែលមានបណ្ដោយ 90 ម៉ែត្រជាច្រើនគ្រឿង។ Rougerie ក៏មានផែនការអនុញ្ញាតឱ្យមានសាលារៀន បន្ទប់ពិសោធន៍ ទីតាំងជួបជុំ កំសាន្ត និងកីឡា នៅលើកប៉ាល់នេះ។ ទីក្រុង Meriens ក៏មិនបំភាយឧស្ម័ន ហើយនៅស្លាបរបស់កប៉ាល់ក៏មានបណ្ដុំនៃផ្ទះកញ្ចក់សម្រាប់ដាំបន្លែលើទឹកផងដែរ។
ទីក្រុង Meriens កំពុងត្រូវបានអង្គការ UNESCO វាយតម្លៃ តាមរយៈក្រុមប្រឹក្សាមហាសមុទ្រអន្តររដ្ឋាភិបាល។ លោក Rougerie បានចាប់ផ្ដើមរៀបគម្រោងសម្រាប់ Meriens កាលពី 13 ឆ្នាំមុន ហើយជឿជាក់ថា កប៉ាល់ខ្នាតយក្សនេះនឹងអាចដំណើរការចាប់ពីឆ្នាំ 2050៕