ខណៈដែល Cristiano Ronaldo មិនទាន់បញ្ចេញសំឡេង បងស្រីកំពូលតារាបាល់ទាត់ព័រទុយហ្កាល់រូបនេះក៏បានអបអរសាទរជ័យជម្នះរបស់ ក្រុមអាហ្សង់ទីន ដែលដណ្ដើមបានពានរង្វាន់ជើងឯក World Cup 2022 បើទោះជាយល់ថា រដូវបាល់ទាត់ពិភពលោកលើកនេះ «អន់ជាងគេក្នុងប្រវត្តិសាស្ត្រ»។
«World Cup 2022 អន់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ ការប្រកួតវគ្គផ្ដាច់ព័ត្ររវាង បារាំង និង អាហ្សង់ទីន ពិតជាអស្ចារ្យ» Katia Aveiro បងស្រីរបស់ Ronaldo សរសេរលើ Instagram ដូច្នេះ។ «អបអរសាទរចំពោះ អាហ្សង់ទីន ដែលដណ្ដើមបានជ័យជម្នះ»។
ព័រទុយហ្កាល់ ត្រូវបានជម្រុះពី World Cup 2022 ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនេះគឺជាសមិត្ថិផលល្អបំផុតរបស់ពួកគេ រាប់ចាប់តាំងពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ 2006។ Ronaldo ក៏បានបង្កើតកំណត់ត្រាក្នុងការស៊ុតបញ្ចូលទីនៅ World Cup ចំនួន 5 រដូវកាលជាបន្តបន្ទាប់។
Katia កើតឆ្នាំ 1977 គឺជាតារាចម្រៀងប៉ប់តាំងពីឆ្នាំ 2005។ ក្រៅពី Katia កីឡាករ Ronaldo នៅមានបងប្រុសម្នាក់ឈ្មោះ Hugo និងបងស្រីម្នាក់ទៀត ឈ្មោះ Elma។
ដូចទៅនឹងកីឡាករនានារបស់ ព័រទុយហ្កាល់ Ronaldo មិនបានអបអរសាទរដល់ Messi ក៏ដូចជា អាហ្សង់ទីន នៅលើបណ្ដាញផ្សព្វផ្សាយ ទាក់ទងនឹងតំណែងជើងឯក World Cup 2022។ ប្រការនេះមិនមានអ្វីចម្លែកឡើយ នៅពេល Ronaldo មិនបានអបអរចំពោះ Messi ក្រោយដណ្ដើមបានពានរង្វាន់ជើងឯក Copa America 2021 ហើយ Messi ក៏មិនបានបញ្ចេញប្រតិកម្មអ្វីនៅពេល Ronaldo ដណ្ដើមបានពានរង្វាន់ជើងឯក Euro 2016៕