ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី Cake សហការជាមួយក្រុមហ៊ុនផលិតរថយន្ត Polestar របស់ ស៊ុយអែត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Volvo បានបង្ហាញម៉ូតូអគ្គិសនីដ៏ស្រស់ស្អាត និងមានឈ្មោះថា Cake Makka Polestar។
Cake Makka Polestar គឺជាម៉ូតូអគ្គិសនីលេខស្វ័យប្រវត្ត និងស្រាល។ វាមានទម្ងន់ចាប់ពី 60 គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន 245 គីឡូក្រាម។ ម៉ូតូនេះមានកំណែដោយឡែកសម្រាប់អតិថិជនប្រើប្រាស់ផ្ទាល់ខ្លួន និងកំណែសម្រាប់អាជីវកម្ម។
Cake Makka Polestar ត្រូវបានបំពាក់អំពូលភ្លើង LED, អេក្រង់តាបឡូ TFT អាចភ្ជាប់ជាមួយទូរស័ព្ទឆ្លាតវៃតាមរយៈកម្មវិធីលើទូរស័ព្ទ។
កំណែទាំងអស់សុទ្ធតែប្រើប្រាស់ថ្មកម្លាំង 1.5 kWh, ហ្វាំងអាចបង្កើតថាមពលឡើងវិញ។ Cake Makka Polestar អាចធ្វើដំណើរបាន 54 គីឡូម៉ែត្រពេលបញ្ចូលថាមពលពេញ។ ពេលវេលាបញ្ចូលថាមពលពី 0-80% ចំណាយពេលប្រហែល 2 ម៉ោង ជាមួយនឹងចរន្តអគ្គិសនី 110/220V និងបញ្ចូលថាមពលពេញដោយស៊ីពេល 3 ម៉ោង។
Cake Makka Polestar អាចធ្វើដំណើរក្នុងល្បឿន 45 គីឡូម៉ែត្រ/ម៉ោង ដោយម៉ូទ័រអគ្គិសនីរបស់វាមានកម្លាំង 2.8 kW។
តម្លៃរបស់ម៉ូតូអគ្គិសនី Cake Makka Polestar កំណែមូលដ្ឋាន គឺចាប់ពី 4,170 ដុល្លារអាម៉េរិក ខណៈកំណែសម្រាប់អាជីវកម្មមានតម្លៃចាប់ពី 5,680 ដុល្លារ៕