គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 4 ដែលមានទុនសរុបជាង 21 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង 6,000 កន្លែង ។
ក្រុមហ៊ុនទាំងនេះរួមមាន ៖
ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ 865 ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដោយមានទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,358 កន្លែង។
ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងដោយមានទុនវិនិយោគប្រមាណ 5.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,117 កន្លែង។
ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,264 កន្លែង។
ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 7 ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 641 កន្លែង។