(កាតា)- មុនការប្រកួតផ្ដាច់ព្រ័ត្ររវាង អាហ្សង់ទីន និង បារាំង គេឃើញថា កំពូលតារាបាល់ទាត់ 4 រូបរបស់ក្រុមទាំងពីរគឺ Messi, Mbappe, Giroud និង Alvarez សុទ្ធតែមានឱកាសក្លាយជាស្ដេចកម្ទេចសំណាញ់នៅ World Cup 2022។
ខាងក្រោមនេះគឺជាស្ថិតិខ្លះៗអំពីចំនួនគ្រាប់បាល់ដែលកំពូលតារាបាល់ទាត់ទាំង 4 រូបខាងលើរកបាន ក៏ដូចជាបង្កឱកាសស៊ុតបញ្ចូលទីបានសម្រេចនៅ World Cup 2022 ៖
(រូបខាងលើ) – Lionel Messi របស់ អាហ្សង់ទីន រកបាន 5 គ្រាប់, បង្កឱកាសបាន 3 គ្រាប់ និងប្រកួតក្នុងរយៈពេល 570 នាទី។
Kylian Mbappe របស់ បារាំង រកបាន 5 គ្រាប់, បង្កឱកាសបាន 2 គ្រាប់ និងប្រកួតក្នុងរយៈពេល 477 នាទី។
Julian Alvarez (ស្ដាំ) របស់ អាហ្សង់ទីន រកបាន 4 គ្រាប់, បង្កឱកាសបាន 0 គ្រាប់ និងប្រកួតក្នុងរយៈពេល 364 នាទី។
Olivier Giroud (ឆ្វេង) របស់ បារាំង រកបាន 4 គ្រាប់, បង្កឱកាសបាន 0 គ្រាប់ និងប្រកួតក្នុងរយៈពេល 383 នាទី។
នៅ World Cup 2022 មានកីឡាករ 7 រូបដែលទាត់បញ្ចូលទីបាន 3 គ្រាប់ រួមមាន Richarlison (ប្រេស៊ីល), Valencia (អេក្វាទ័រ), Rashford, Saka (អង់គ្លេស), Gakpo (ហូឡង់), Ramos (ព័រទុយហ្កាល់) និង Morata (អេស្ប៉ាញ)។ ក៏ប៉ុន្តែ ពួកគេសុទ្ធតែស្ថិតក្នុងក្រុមដែលត្រូវបានជម្រុះ និងមិនមានឱកាសប្រកួតទៀតឡើយ៕