សាកល្បងតែម្ដងទៅ ពិតជាឆាប់សស្អាតពិតមែន នេះជារូបមន្ដពិសេសសម្រាប់នារីដែលប្រាថ្នាចង់បានស្បែកឆាប់ស ដែល ឡារ៉ែន នឹងចែកជូននូវរូបមន្ដនេះ ដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នាឱ្យបានជ្រាបដូចតទៅ។
រូបមន្ដ ខ្ញីខាត់ស្បែក
វត្ថុធាតុផ្សំដែលត្រូវត្រៀមរួមមាន៖
- សាប់ខ្ញីប្រវែងមួយម្រាមដៃឱ្យម៉ដ្ឋល្អ ឬកិនក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន។
- បន្ថែមម្សៅយិនស៊ិនចូល 1 ស្លាបព្រាបាយ ស្ករស 1 ស្លាបព្រាបាយ ទឹកប្រេងល្ង 4 ស្លាបព្រាបាយ ទឹកប្រេងកុលាប 1 ស្លាបព្រាបាយ ទឹកប្រេងក្រអូបមានក្លិនក្រូច 5-10ដំណក់ ហើយកូរឱ្យសព្វឱ្យក្លាយជាល្បាយតែមួយ។
- ខណៈដែលអ្នកនៅក្នុងបន្ទប់ទឹក ឬក៏កំពុងតែងូតទឹកនៅក្រោមទឹកផ្កាឈូក ក៏អាចម៉ាស្សាជាមួយគ្រឿងផ្សំដែលបានត្រៀមទុកជាស្រេចនេះ នៅលើបរិវេណរាងកាយដែលអ្នកចង់ម៉ាស្សាឱ្យសស្អាតបានដែរ។ បន្ទាប់មក ត្រូវលាងទឹកឱ្យស្អាត នោះអ្នកនឹងសង្កេតឃើញថា ស្បែករបស់អ្នកទន់រលាង ហើយសម៉ដ្ឋគួរឱ្យទាក់ទាញបំផុត៕