ក្រុមហ៊ុន Ford នឹងបង្កើនការវិនិយោគ ធៀបនឹងគម្រោងដំបូង ទៅលើរោងចក្រ Halewood នៅ Merseyside ចក្រភពអង់គ្លេស ដើម្បីបង្កើនការផលិតប្រព័ន្ធម៉ូទ័រសម្រាប់រថយន្តអគ្គិសនី។
កាលពីខែតុលា 2021 Ford បានប្រកាសអំពីខ្ទង់ប្រាក់វិនិយោគតម្លៃ 230 លានផោន (ស្មើនឹង 316 លានដុល្លារអាម៉េរិក នៅពេលនោះ) ដើម្បីផលិតម៉ូទ័រអគ្គិសនី និងប្រព័ន្ធប្រអប់លេខចំនួន 250,000 គ្រឿងជារៀងរាល់ឆ្នាំ។ ក្នុងខែនេះ Ford ក៏បានប្រកាសខ្ទង់វិនិយោគបន្ថែម 149 លានផោន (180 លានដុល្លារអាម៉េរិក) ដើម្បីអាចផលិតម៉ូទ័រអគ្គិសនីឱ្យបានដល់ 420,000 គ្រឿង/ឆ្នាំ។ Ford បានវិនិយោគសរុបប្រហែល 496 លានដុល្លារអាម៉េរិក ទៅក្នុងរោងចក្រនេះ។
ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Ford នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន 9 ម៉ូដែលគិតត្រឹមឆ្នាំ 2024 និងលក់ BEV ឱ្យបាន 600,000 គ្រឿង/ឆ្នាំនៅឆ្នាំ 2026។
តាមផែនការ ដល់ឆ្នាំ 2030 Ford នឹងលក់តែរថយន្តដែលដើរដោយអគ្គិសនីទាំងស្រុងនៅ ទ្វីបអឺរ៉ុប ហើយប្រការនេះក៏នឹងកើតឡើងចំពោះរថយន្តដឹកទំនិញនៅឆ្នាំ 2035៕