ផ្លូវលេខ 146បេ និងលេខ 148 ប្រវែងសរុបប្រមាណ 43.02 គីឡូម៉ែត្រ គ្រោងនឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 22 ធ្នូ 2022 នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ព័ត៌មាននេះត្រូវបានបង្ហើបឱ្យដឹងបន្ទាប់ពី ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវខាងលើ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីសម្ពោធ ដែលដឹកនាំដោយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីព្រឹកមិញ។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ 146បេ និងលេខ 148 ប្រវែងសរុបប្រមាណ 43.02 គីឡូម៉ែត្រ និងស្ថិតនៅខេត្តព្រះសីហនុ នេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 22 ធ្នូ 2022 ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕