អតីតកីឡាករខ្សែប្រយុទ្ធ Nuno Gomes យល់ថា Cristiano Ronaldo មិនគួរត្រូវបានរិះគន់ចំពោះអ្វីដែលគាត់ធ្វើបាននៅ World Cup សម្រាប់ ព័រទុយហ្កាល់។
Nuno Gomes គិតថា អ្នកគាំទ្រមិនគួររំខាន Ronaldo បន្ទាប់ពី ក្រុមជម្រើសជាតិព័រទុយហ្កាល់ ត្រូវបានជម្រុះពី World Cup 2022។ «សូមទុកឱ្យ Ronaldo បានសុខផង» Gomes និយាយដូច្នេះ និងបន្ថែមថា «Ronaldo ពូកែលំដាប់កំពូលលើពិភពលោកក្នុងរយៈពេល 15 ឆ្នាំកន្លង ហើយគាត់មិនចាំបាច់បញ្ជាក់អ្វីបន្ថែមទៀតឡើយ។ ជនជាតិព័រទុយហ្កាល់ គួរតែដឹងគុណចំពោះអ្វីដែលគាត់ធ្វើបាន»។
កីឡាករ Gomes រកបាល់បាន 26 គ្រាប់នៅក្នុង 76 ប្រកួតសម្រាប់ ព័រទុយហ្កាល់ ក្នុងអំឡុងពីឆ្នាំ 1996 ដល់ 2011 និងជាមិត្តរួមក្រុមជាមួយ Ronaldo រយៈពេល 8 ឆ្នាំ។ បច្ចុប្បន្ន Ronaldo ជាមួយនឹងគ្រួសារកំពុងស្ថិតនៅ កាតា នៅឡើយ ក្រោយពី ព័រទុយហ្កាល់ ត្រូវបានជម្រុះត្រឹមវគ្គ 1/8 នៅ World Cup 2022។ Ronaldo កំពុងជាកីឡាករសេរី និងមិនទាន់កំណត់ថា នឹងទាត់ឱ្យក្លឹបណានៅឡើយ៕