នៅពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ស្ពានចំនួន 3 ថែមទៀត ក្នុងនោះ ស្ពានទី 1 ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រចេះទៅកំពង់ធំ និងស្ពាន 2 ទៀតនៅ ភ្នំពេញ និងខេត្តកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីគម្រោងខាងលើនៅ ប្រទេសប៊ែលហ្ស៉ិក ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅ អឺរ៉ុប កាលពីយប់ថ្ងៃទី 12 ធ្នូ 2022។
យោងតាមសម្ដេចតេជោ ស្ពានទាំងនេះរួមមាន ៖ ស្ពានទីមួយ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ ដែលតភ្ជាប់ពី ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ហើយនឹងត្រូវបើកការដ្ឋាននៅដើមខែមករា 2023។ ស្ពានទីពីរ ៖ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ។
ស្ពានទីបី ៖ ស្ពានភ្ជាប់ពីផ្លូវជាតិលេខ 1 ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ 200 លានដុល្លារអាម៉េរិក។